អន្តរជាតិ

បុរសអនាថាម្នាក់ឈឺចូលពេទ្យ គ្មានញាតិសួរសុខទុក្ខ! មានតែសត្វឆ្កែ៤ក្បាលជាមិត្តល្អ មកអើតចាំមុខមន្ទីរពេទ្យរង់ចាំដោយក្តីព្រួយបារម្ភ

BY
Khmernote Media
November 8, 2019

ប្រេស៊ីល៖ សត្វឆ្កែ ត្រូវបានគេចាត់ទុកថាជាសត្វចិញ្ចឹមដែលមានភាពស្មោះត្រង់ និងភាពឈ្លាសវៃគួរឲ្យស្រលាញ់។ ដោយពួកវាជាមិត្តដ៏ល្អរបស់មនុស្ស និងមានភក្តីភាពបំផុតទៅកាន់ម្ចាស់វា ឬអ្នកមើលថែទាំវា។ ជាក់ស្តែងថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ដោយលើកយករឿងបុរសម្នាក់នៅឯប្រទេសប្រេស៊ីលមកនិយាយរៀបរាប់ឲ្យដឹងថា។ បុរសម្នាក់ឈ្មោះថា “Caesar” ជាបុរសអនាថាគ្មានសត្វញាតិ ដោយថ្ងៃមួយគាត់បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យនៅឯរដ្ឋ Santa Catarina ប្រទេសប្រេស៊ីល ដោយគេពុំឃើញមានសត្វញាតិណាម្នាក់មកសួរសុខទុក្ខគាត់នោះឡើយ ក្រៅពីសត្វឆ្កែ៤ក្បាលដែលអើតនៅមាត់ទ្វារង់ចាំមើលម្ចាស់វា។

គិលានុបដ្ឋាយិកាដែលមើលថែលោក “Caesar” បានសួរថាតើពួកវាជាឆ្កែរបស់លោកមែនទេ? គាត់បាននិយាយថាពុំមែននោះឡើយ គាត់គ្រាន់តែធ្លាប់ឲ្យចំណីវា ហើយវាក៏តែងមកវិលវល់ក្បែរលោក។ ពួកវាក៏ជាឆ្កែអនាថាគ្មានផ្ទះ គ្មានញាតិដូចលោក តែលោកមិននឹកស្មានថាពួកវាយកចិត្តទុកដាក់ដល់លោក និងមកសួរសុខទុក្ខលោកដល់ពេទ្យបែបនេះឡើយ៕

អត្ថបទ៖ មេសា

Share This Post: