ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពូកែញៀនហ្គេមពេក! ចិនបង្កើតច្បាប់ថ្មីកំណត់ចំនួនម៉ោង និងលុយសម្រាប់ពលរដ្ឋលេងហ្គេម Online ដើម្បីការពារកុំឲ្យពួកគេមានជំងឺញៀនហ្គេម

    BY Khmernote Media November 20, 2019
    ពូកែញៀនហ្គេមពេក! ចិនបង្កើតច្បាប់ថ្មីកំណត់ចំនួនម៉ោង និងលុយសម្រាប់ពលរដ្ឋលេងហ្គេម Online ដើម្បីការពារកុំឲ្យពួកគេមានជំងឺញៀនហ្គេម

    ចិនទើបតែបានបង្កើតច្បាប់ថ្មីមួយដើម្បីគ្រប់គ្រង់និងកំណត់ពេលវេលានៃការលេងហ្គេមតាមអ៊ីនធឺណិត ដើម្បីការពារមិនឲ្យប្រជាពលរដ្ឋខ្លួន ជាពិសេសយុវជនមិនទាន់គ្រប់អាយុ (អាយុក្រោម ១៦ ឆ្នាំ) ញៀននឹងការលេងហ្គេម។ សារព័ត៌មាន Dailymail បានចុះផ្សាយលម្អិតពីច្បាប់ថ្មីរបស់ចិននេះថា រដ្ឋាភិបាលចិននឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋលេងហ្គេមតាមអ៊ីនធឺណិតត្រឹមតែ ១,៥ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ សម្រាប់ថ្ងៃធ្វើការងារ (ចន្ទ-សុក្រ)​ និង ៣ម៉ោងក្នុងមួយថ្ងៃ សម្រាប់ថ្ងៃចុងសប្តាហ៍ឬថ្ងៃឈប់សម្រាកបុណ្យជាតិ។ ​

    ក្នុងនោះច្បាប់បានកំណត់ហាមមិនឲ្យលេងហ្គេមចាប់ពី ១០យប់ ដល់ ៨ ព្រឹកឡើយ ព្រោះគេចង់ឲ្យក្មេងៗចូលគេងមុនម៉ោង ១០ យប់។ ច្បាប់ថ្មីនេះក៏បានកំណត់ចំនួនទឹកប្រាក់ដែលប្រជាពលរដ្ឋអាចចំណាយក្នុងការលេងហ្គេមបានផងដែរដូចជា ក្មេងដែលមានអាយុក្រោម ៨ឆ្នាំ មិនអនុញ្ញាតឲ្យលេងហ្គេមដែលមានការចំណាយប្រាក់ជាដាច់ខាត។ ក្មេងមានអាយុក្រោយ ១៦ ឆ្នាំ អាចចំណាយលុយលេងហ្គេមមិនលើសពី ២០០ យន់ (២៨,៥ ដុល្លារ)ក្នុងមួយខែ ហើយចំពោះការចំណាយលេងហ្គេមម្តងមិនត្រូវលើសពី ៥០យន់ (៧ ដុល្លារ) ឡើយ។ ដោយឡែកប្រជាពលរដ្ឋដែលគ្រប់អាយុ (លើសពី ១៦ឆ្នាំឡើងទៅ) អាចចំណាយប្រាក់លេងហ្គេមមិនលើសពី ៤០០ យន់ (៥៧ ដុល្លារ) ក្នុងមួយខែ ហើយចំពោះការលេងហ្គេមម្តងពួកគេអាចចំណាយដល់ ១០០ យន់ (១៤​​ ដុល្លារ)។

    ដើម្បីអនុវត្តច្បាប់ខាងលើនេះរដ្ឋាភិបាលចិនបានកំណត់ថា គ្រប់ពេលដែលប្រជាពលរដ្ឋត្រូវលេងហ្គេម ឬចំណាយលុយទិញសេវាផ្សេងៗនៅក្នុងហ្គេមតាមបណ្តាញអ៊ីធឺណិតនោះ ពួកគេត្រូវតែចុះឈ្មោះដោយប្រើលេខអត្ថសញ្ញាបណ្ណរបស់ពួកគេជាមុនសិន ដើម្បីគេអាចកំណត់អាយុ និងរយៈពេលនៃការលេងរបស់ប្រជាពលរដ្ឋម្នាក់ៗបាន។ សូមបញ្ជាក់ជូនថា តាមរបាយការណ៍របស់រដ្ឋាភិបាលចិនបានបង្ហាញថាបច្ចុប្បន្ននេះមានប្រជាពលរដ្ឋចិនច្រើនជាង ៨០០ លាននាក់កំពុងប្រើប្រាស់អ៊ីនធឺណិត ក្នុងនោះមាន ២៩ % ជាក្មេងដែលមានអាយុក្រោម ១០ឆ្នាំ។ របាយការណ៍ក៏បានបង្ហាញផងដែរថា មានយុវជនចិនអាយុក្រោយ ១៦ឆ្នាំ ចំនួន ៣៣ លាននាក់ ឬស្មើនឹង ១៤% នៃចំនួនយុវជនមិនទាន់គ្រប់អាយុសរុប កំពុងញៀនឹងការលេងហ្គេមយ៉ាងធ្ងន់ធ្ងរ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay