ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Breaking News – ទុក្ខជាន់ទុក្ខ! ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យរបស់អូស្ត្រាលីបានធ្លាក់ ពេលព្យាយាមពន្លត់ភ្លើងឆេះព្រៃ

    BY Khmernote Media November 13, 2019
    Breaking News – ទុក្ខជាន់ទុក្ខ! ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យរបស់អូស្ត្រាលីបានធ្លាក់ ពេលព្យាយាមពន្លត់ភ្លើងឆេះព្រៃ

    អូស្ត្រាលី៖ យោងតាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ ខណៈពេលដែលកំពុងពន្លត់ភ្លើងឆេះព្រៃ ប៉ុន្តែសំណាងល្អពីឡុតបើកឧទ្ធម្ភាគចក្រនោះបានរត់គេចខ្លួនទាន់ពេល ដោយគ្រាន់តែរបួសស្រាល។ ឧប្បត្តិហេតុនេះបានកើតឡើងនៅតំបន់ Pechey នៅក្បែរទីក្រុង Toowoomba ភាគខាងលិចនៃ Brisbane កាលពីវេលាម៉ោងប្រហែល ២ រសៀល (ម៉ោងក្នុងតំបន់) ថ្ងៃពុធនេះ។

    អ្នកនាំពាក្យសេវាកម្មរថយន្តសង្គ្រោះបន្ទាន់នៃរដ្ឋ Queensland បាឲ្យដឹងថា មនុស្សម្នាក់បានរងរបួស បន្ទាប់ពីឧទ្ធម្ភាគចក្រនោះបានធ្លាក់មកដីយ៉ាងខ្លាំង។ ភ្លាមៗនោះក្រុមសង្គ្រោះបន្ទាន់ក៏បានទៅដល់កន្លែងកើតហេតុផងដែរ៕

    រូបតំណាង

    អត្ថបទ៖ សេម
    ប្រភព៖ 7news, Daily Mail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay