ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសថានឹងធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា ដល់ឆ្នាំ 2028 និងមានអាយុមិនក្រោម 90ឆ្នាំឡើយ
BY Khmernote Media
November 14, 2019
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។ ថ្លែងនៅក្នុងឱកាស នោះដែរសម្តេចបានមានប្រសាសន៍ទៅកាន់គណៈបក្សប្រឆាំងថា៖
“គណៈបក្សប្រជាជន និង ហ៊ុន សែន នៅតែជាតួអង្គដែលមិនអាចខ្វះបានសម្រាប់កម្ពុជា អ្នកឯងត្រូវយល់! ហើយអ្នកឯងត្រូវចាំណា៎ ហ៊ុន សែន នឹងកាន់អំណាចរហូតដល់ឆ្នាំ ២០២៨ ដប់ឆ្នាំទៀតអាពៅ ហើយកុំធ្វើនយោបាយរង់ចាំ ហ៊ុន សែន ស្លាប់”។ លើសពីនេះទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់ទៀតថា នឹងរស់នៅដល់អាយុមិនទាបជាង៩០ឆ្នាំនោះទេ៕






