ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ចង់លោតសម្លាប់ខ្លួន ក្រោយប្រពន្ធចាយលុយដូចសេដ្ឋីទិញឥវ៉ាន់ Online អស់រាប់ម៉ឺនដុល្លារតែមួយថ្ងៃ

    BY Khmernote Media November 15, 2019
    បុរសម្នាក់ចង់លោតសម្លាប់ខ្លួន ក្រោយប្រពន្ធចាយលុយដូចសេដ្ឋីទិញឥវ៉ាន់ Online អស់រាប់ម៉ឺនដុល្លារតែមួយថ្ងៃ

    ចិន៖ កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា (១១.១១) កន្លងទៅនេះនៅតាមបណ្តាហាងលក់ទំនិញ Online ធំៗនៅក្នុងប្រទេសចិនបានប្រារព្ធកម្មវិធីលក់បញ្ចុះតម្លៃដ៏ពិសេសមួយព្រមៗគ្នា ដែលប្រជាពលរដ្ឋចិនគ្រប់រូបអាចទិញទំនិញបានច្រើនប្រភេទក្នុងតម្លៃថោកជាងធម្មតា។ ខណៈដែលមានប្រជាជនចិនជាច្រើនរីករាយជាមួយថ្ងៃលក់បញ្ចុះតម្លៃពិសេសនេះ មានបុរសម្នាក់បែរជាចង់សម្លាប់ខ្លួនទៅវិញក្រោយប្រពន្ធរបស់គាត់បានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទិញឥវ៉ាន់ផ្សេងៗនៅក្នុងថ្ងៃទី ១១ ខែ វិច្ឆិកានោះ។

    បុរសដែលខឹងប្រពន្ធរហូតសម្រេចចិត្តគិតខ្លីដូចនេះមានឈ្មោះថា Wang អាយុ ២៩ ឆ្នាំ ហើយប្រពន្ធរបស់គាត់មានឈ្មោះថា Zhan អាយុ ២៩ ឆ្នាំ​ដូចគ្នា និងកំពុងរស់នៅក្នុងក្រុង  Luzhou ខេត្ត Sichuan  ប្រទេសចិន។ តាមអាជ្ញាធរប្រចាំនៅតំបន់កើតហេតុខាងលើបានឲ្យដឹងថា នៅម៉ោង ១០ យប់ គេបានប្រះទះឃើញលោក Wang​ ឡើងទៅលើអាគារជាន់ទី ៣៣ និងបម្រុងលោតចុះមកក្រោមដើម្បីសម្លាប់ខ្លួន ហើយភ្លាមនោះក្រុមអាជ្ញាធរបានចូលទៅនិយាយលួងលោមគាត់ ដើម្បីឲ្យគាត់បោះបង់ការសម្លាប់ខ្លួនវិញ។

    នៅក្នុងស្ថានីយ៍ប៉ូលិសលោក Zhan បានសារភាពថា គាត់ពិតជាចង់សម្លាប់ខ្លួនមែនព្រោះតែគាត់ខឹង និងមានអារម្មណ៍ថាស្រ្តេសជាមួយនឹងប្រពន្ធខ្លាំងពេក បន្ទាប់ពីនាងបានចាយលុយអស់ជាង ៣០០ ០០០ យន់ (៤២  ៧២០ ដុល្លារអាមេរិក)​ ដើម្បិទិញឥវ៉ាន់ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយឥវ៉ាន់ទាំងនោះមានដូចជា ទឹកអប់ កាបូប សំលៀកបំពាក់ និងគ្រឿងតុបតែងលម្អខ្លួនជាច្រើនទៀត។ លោកបានរម្លឹកទៀតថា កាលពីថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំមុនប្រពន្ធគាត់បានចំណាយលុយទិញឥវ៉ាន់ដូចគ្នានេះអស់ចំនួន ២០០ ០០០ យន់ (២៨ ៤៨០ ដុល្លារអាមេរិក) រួចម្តងហើយ ខណៈគ្រួសារគាត់គ្មានលុយគ្រប់គ្រាន់សម្រាប់ការចំណាយទាំងនេះទេ និងត្រូវជំពាក់បំណុលគេខ្លះទៀតផង។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះលោក Wang បានសម្រេចចិត្តឈប់សម្លាប់ខ្លួនវិញហើយ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay