ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាកលវិទ្យាល័យមួយនៅចិនបានបើកវគ្គបណ្តុះបណ្តាលស្តីពីការលេងហ្គេម Online

    BY Khmernote Media November 18, 2019
    សាកលវិទ្យាល័យមួយនៅចិនបានបើកវគ្គបណ្តុះបណ្តាលស្តីពីការលេងហ្គេម Online

    ចិន៖ សាកលវិទ្យាល័យចិនមួយបានសម្រេចបើកវគ្គបណ្តុះបណ្តាលស្តីពីការលេងវីដេអូហ្គេម ឬហ្គេម Online ដល់ក្រុមនិស្សិតមួយចំនួន ដែលមានការចាប់អារម្មណ៍ខ្លាំងជាមួយនឹង E-sport (ការប្រកួតលេងហ្គេម)។ សាកលវិទ្យាល័យដំបូងគេដែលបើកវគ្គបណ្តុះបណ្តាលនេះមានឈ្មោះថា  Shenyang University មានទីតាំងស្ថិតនៅក្នុងក្រុង  Shenyang ខេត្ត Liaoning  ភាគខាងជើងប្រទេសចិន។ យោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា វគ្គបណ្តុះបណ្តាលមួយនេះបានបង្រៀនពីរបៀបលេងហ្គេម បង្កើតហ្គេម ផ្សព្វផ្សាយហ្គេម និងការអត្ថាធិប្បាយអំពីហ្គេមប្រកបដោយវិជ្ជាជីវៈ។

    ប្រភពខាងលើបានបន្តថា វគ្គពិសេសនេះមានសិក្ខាកាមជានិស្សិតចូលរួមសរុបចំនួន ១៦០ នាក់ និងមានក្រុមអ្នកសារព័ត៌មានជាច្រើនចូលទៅយកព័ត៌មានផងដែរ។ បើតាមលោក Li Gang អធិការបតីរងនៃសាកលវិទ្យាខាងលើបានឲ្យដឹងថា គំនិតនៃការបង្កើតវគ្គបណ្តុះបណ្តាលនេះបានកើតឡើងបន្ទាប់ពីកាលពីឆ្នាំកន្លងទៅនេះមានការប្រកួតលេងហ្គេម  “League of Legends” ត្រូវបានគេរៀបចំឡើងជាពិសេស និងមានប្រាក់រង្វាន់សម្រាប់ម្ចាស់ជ័យលេភីរហូតដល់ជាង ៦ លានដុល្លារឯណោះ៕

    អត្ថបទ៖ ភក្តី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay