ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្ត Hummer ស៊េរីទំនើបទើបចេញពីជាងភ្លើងមិនបានប៉ុន្មានផង ស្រាប់តែឆ្លងភ្លើងឆេះខ្ទេច

    BY Khmernote Media November 14, 2019
    រថយន្ត Hummer ស៊េរីទំនើបទើបចេញពីជាងភ្លើងមិនបានប៉ុន្មានផង ស្រាប់តែឆ្លងភ្លើងឆេះខ្ទេច

    ខេត្ត​បន្ទាយមានជ័យ​ ៖​ ថ្ងៃព្រហស្បតិ៍ ៣ រោច ខែ កត្តិក ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣​ ត្រូវ​នឹងថ្ងៃទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ វេលាម៉ោង ១១ និង៥០​ នាទី​ មានករណីឆេះរថយន្ត 01 គ្រឿង ម៉ាក Hummer ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Vឥ9599 ស្ថិតនៅភូមិ អូរអំបិលលើ សង្កាត់ អូអំបិល ក្រុងសិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ។ ម្ចាស់រថយន្តមានឈ្មោះ ឯក សម្បត្តិ៍ ភេទ ប្រុស អាយុ 31ឆ្នាំ ស្ថិតនៅ ភូមិ និមិត្ត1 សង្កាត់ និមិត្ត ក្រុង ប៉ោយប៉ែត​ ។

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា  មូលហេតុបណ្តាលឲ្យមានការឆាបឆេះនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី ដោយរថយន្តទើបតែចេញពីយានដ្ឋានជួសជុលភ្លើង។ អគ្គិភ័យនេះមិនបានបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ ដោយគ្រាន់តែខូចខាតរថយន្តឆាបឆេះអស់ប្រមាណ៥០%។ កិច្ចប្រតិបត្តិការណ៍នោះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន 03​ គ្រឿង រថយន្តក្រុងសិរីសោភ័យ 01​ គ្រឿងនឹងរថយន្តស្នងការ 02​ គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន 02​ ឡាន​៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay