ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកម្តាយវ័យក្មេង១៩ឆ្នាំ ធុញថប់ខ្លាំងចូលក្លឹបកម្សាន្តអារម្មណ៍ស្រាប់តែឈឺពោះឆ្លងទន្លេក្នុងក្លឹបធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង

    BY Khmernote Media November 15, 2019
    អ្នកម្តាយវ័យក្មេង១៩ឆ្នាំ ធុញថប់ខ្លាំងចូលក្លឹបកម្សាន្តអារម្មណ៍ស្រាប់តែឈឺពោះឆ្លងទន្លេក្នុងក្លឹបធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង

    បាំរាំង៖ ថ្មីៗនេះមានរឿងហួសចិត្តមួយបានកើតឡើងនៅឯប្រទេសបារាំង ក្រោយអ្នកម្តាយវ័យក្មេង១៩ឆ្នាំមួយរូប បានសម្រាលកូននៅក្នុងក្លឹបកម្សាន្តនាវេលាទាបភ្លឺ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងពេញបណ្តាញសង្គម។

    នារីវ័យក្មេងមួយរូបដែលពុំបានត្រូវគេបញ្ចេញឈ្មោះត្រូវបានរាយការណ៍ថានាងបានសម្រាលកូននៅឯក្លឹបកម្សាន្តមួយកន្លែងឈ្មោះថា O’Club នៅលើដងវិថី Agde នៅក្នុងទីក្រុង Toulouse ប្រទេសបារាំង នាវេលាម៉ោង ៥ និង ៣០នាទីព្រឹក។ តាមការរាយការណ៍បានឲ្យដឹងថានាងបានធ្វើដំណើរកម្សាន្តទៅរាំលេងក្នុងក្លឹបរាត្រីជាមួយមិត្តភក្តិរបស់ខ្លួន ដោយពុំមានការសេពគ្រឿងស្រវឹង ដោយនាងគ្រាន់តែចង់ប្តូរបរិយាកាសព្រោះតែមានបញ្ហាផ្ទាល់ខ្លួនធុញថប់ខ្លាំង។

    លុះដល់វេលាម៉ោង ៥ និង ៣០នាទីព្រឹក ស្រាប់តែឈឺពោះភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើល ដោយនាងត្រូវបានបុគ្គលិកបម្រើការក្នុងក្លឹបកម្សាន្តនោះជាមួយនឹងក្រុមមិត្តភក្តិជាអ្នកជួយសម្រាលបុត្រ ដោយមានការនិយាយឆ្លើយឆ្លងពីគ្រូពេទ្យជំនាញតាមរយៈទូរស័ព្ទ។ ក្រោយការខិតខំប្រឹងប្រែង ទារករូបនោះត្រូវបានកើតមកដោយមានសុវត្ថិភាពទាំងអ្នកម្តាយ និងកូន តែគេពុំបានបញ្ចេញឲ្យដឹងនោះឡើយថាជាភេទអ្វី និងមានទម្ងន់ប៉ុន្មានគីឡូ។

    មហាជនជាច្រើនសម្តែងក្តីភ្ញាក់ផ្អើល និងអបអរសាទរ ខណៈពេលដែលមនុស្សមួយចំនួនទៀតសម្តែងការមិនពេញចិត្តចំពោះក្លឹបកម្សាន្តដែលអនុញ្ញាតឲ្យនារីមានផ្ទៃពោះចូលកម្សាន្ត តែយ៉ាងណាមិញការសហការ និងការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារដែលបម្រើសេវាកម្មក្នុងក្លឹបនោះត្រូវបានទទួលការកោតសរសើរជាខ្លាំង៕

    អត្ថបទ៖ មេសា
    ប្រភព៖ Thai TV Social

    Share This Post:
    MPO4D jitutoto mpo4d Mpoplay