ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កុំថាឡើយរបស់ពិត សូម្បីតែរបស់កាឡៃក៏គាស់លួចយកគ្មានសល់ដែរ

    BY Khmernote Media November 15, 2019
    កុំថាឡើយរបស់ពិត សូម្បីតែរបស់កាឡៃក៏គាស់លួចយកគ្មានសល់ដែរ

    ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ​ ព្រហស្បតិ៍​ ៣​រោច​ ខែ​ កត្តិក​ ឆ្នាំកុរឯកស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ ឧត្តម​សេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងតាមការដឹកនាំរបស់លោកឧត្តម​ សេនីយ៍ត្រី​ ជេត​ វណ្ណី​ ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍ឯក​ អូន​ ហ្វៃ​ នាយការិយាល័យនគរ​បាលព្រហ្មទ័ណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាន​ ធ្វេីការសហការណ៍​ស្រាវជ្រាវឃាត់ខ្លួនជនស័ង្សយចំនួន០១​នាក់ឈ្មោះ សាយ​ ឌុក​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ រស់​នៅភូមិរតន:​ សង្កាត់រតន:​ ក្រុងបាត់ដំបង​ ដែលជាជនដៃដល់ក្នុងករណី (គាស់ទូ) លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាអាជីវករឈ្មោះ​ គឿង​ ជឿងថាក់​ ភេទស្រី​ អាយុ២៣ឆ្នាំរស់នៅ​ភូមិ១៣​ មករា​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់​ដំបង​ ខេត្តបាត់ដំបង​ និងដកហូតបានទ្រព្យសម្បត្តិជារបស់ជនរងគ្រោះមួយចំនួនធំ។

    សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅក្នុងផ្សារ១៣មករា​ សង្កាត់ព្រែកព្រះស្តេច​ ក្រុងបាត់ដំបង​ ខេត្តបាត់ដំបង​ ជនសង័្ស​យ​មិនស្គាល់មុខបាន​ (គាស់ទូ) កញ្ចក់លួចយក​សម្ភារ:ជាគ្រឿងអលង្ការ (កាឡៃ) និងសម្ភារ:​ជាគ្រឿងសំអាងជាច្រេីនមុខរបស់ឈ្មោះ​គឿង​ ជឿងថាក់​ ភេទស្រី​ អាយុ​ ២៣ឆ្នាំ​ ដែលជាអាជីវ​ករលក់ដូរក្នុងផ្សារខាងលេី​ ហេីយសម្ភារ:បាត់​បង់សរុបទឹកប្រាក់ជា​ប្រាក់​ដុល្លាចំនួន១៨,​០០​០ដុល្លាអាមេរិក​(មួយម៉ឺនប្រាំបីពាន់ដុល្លា) និងជាប្រាក់រៀលចំនួន​៣,០​០០,០០០រៀល(បីលានរៀល)។

    ក្រោយពេលបាត់បង់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចនគរបាល​ ហេីយក្រោ​យ​ពេលធ្វេីការស្រាវជ្រាវទេីបឈានដល់ការឃាត់ខ្លួនជនសង័្សយខាងលេី​ និងដកហូតយកទ្រព្យសម្បត្តិទាំងនេះ។ ជនស័ង្សយកំពុងរៀបចំសំណុំរឿងបញ្ជូនទៅ​សាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់​ រីឯសម្ភារ:ដែលដកហូតបាន​ ប្រគល់ជូនម្ចាស់វិញ៕

    ប្រភព៖ ស្នងការដ្ឋានខេត្តបាត់ដំបង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay