បច្ចេកវិទ្យា

អ្នកប្រើប្រាស់ Pixel 3 មួយចំនួនកំពុងជួបបញ្ហាថ្មស្រដៀងនឹងបញ្ហា Nexus 6P កន្លងមក

BY
Khmernote Media
November 16, 2019

អ្នកណាខ្លះធ្លាប់ប្រើប្រាស់ Nexus 6P ហើយតែអ្នកនៅចងចាំបញ្ហាធំៗមួយចំនួនកាលពីពេលកន្លងមកដែរឬទេ? មកដល់ពេលនេះបញ្ហាដ៏សំខាន់មួយទៅលើបញ្ហាថ្មទូរស័ព្ទប្រហែលជាកំពុងកើតមាននៅលើស្មាតហ្វូន Pixel 3 ផងដែរ ដោយសារតែមានអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា Pixel 3 របស់ខ្លួនបានរលត់ភ្លាមៗក្រោយពេលដែលថ្មរបស់ពួកគេធ្លាក់មកស្ថិតនៅក្រោមកម្រិត៣០ភាគរយ។

ការរាយការណ៍ដំបូងបានបង្កការភ្ញាក់ផ្អើលតាំងតែពីខែមេសានៅលើផេក Google Support Page ប៉ុន្តែក្រោយមកវាបានបន្តមានចំនួនកាន់តែច្រើនឡើងសម្រាប់អ្នកប្រើប្រាស់ Pixel 3។

អ្នកប្រើប្រាស់ជាច្រើនបានបញ្ជាក់ថា ទូរស័ព្ទរបស់ពួកគេបានរលត់ភ្លាមៗនៅពេល ដែលកម្រិតថ្មមកធ្លាក់ក្រោម៣០ភាគរយ ប៉ុន្តែក៏មានអ្នកប្រើប្រាស់ផ្សេងបានអះអាងដែរថា គេបន្តប្រើប្រាស់ទូរស័ព្ទដល់០ភាគរយទើបទូរស័ព្ទគេរលត់។

ទោះបីជាយ៉ាងបញ្ហានេះហាក់មិនធ្ងន់ធ្ងរដូច Nexus 6P ដែលអ្នកប្រើប្រាស់ស្ទើរតែទាំងអស់បានជួបបញ្ហានេះ ហើយបានបណ្តាលឲ្យ Google ធ្វើការងារលើរឿងមួយនេះអស់រាប់សិបឆ្នាំទំរាំដោះស្រាយរួចមកវិញ៕

អត្ថបទ៖ Lee

Share This Post: