ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមពាក់កណ្តាលខែ១១នេះ កុមារជាង៨០ម៉ឺននាក់បានពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

    BY Khmernote Media November 16, 2019
    គិតត្រឹមពាក់កណ្តាលខែ១១នេះ កុមារជាង៨០ម៉ឺននាក់បានពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា

    បើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា អំពីតួលេខពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ចិកា ឆ្នាំ២០១៩ បានឲ្យដឹងថា៖

    + កុមារឈឺចំនួន ៨៧៥ ២០៨នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។

    + កុមារមានជំងឺធ្ងន់ៗចំនួន ១៨៨ ៧៦៤នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (កើនឡើង១៧%ច្រើនជាងឆ្នាំ២០១៨)។

    + កុមារចំនួន ៣៣ ៨៥៦នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យជាមួយអត្រាមរណភាព ០,១០% (ក្នុងឆ្នាំ២០១៨ មាន១៤ ៦១៥នាក់)

    + កុមារចំនួន ២៣ ០០០នាក់ ត្រូវបានទទួលការវះកាត់

    + វះកាត់បេះដូង និងភ្ជិតប្រហោងបេះដូងតាមសរសៃឈាមនៅគន្ធបុប្ផាសៀមរាប និងភ្នំពេញបានចំនួន ៨៤១នាក់

    + ស្ត្រីមានផ្ទៃពោះចំនួន ១៤៥ ២១៥នាក់ បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព និងសម្រាលកូនបានចំនួន ២៣ ៨៨៤នាក់

    មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ក៏បានថ្លែងអំណគុណដល់បុគ្គលិកកម្ពុជាទាំង ២ ៥០០នាក់ ដែលបានខិតខំបំពេញការងារយ៉ាងលំបាកទាំងយប់ទាំងថ្ងៃ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay