ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សើចស្រស់ណាស់! ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

    BY Khmernote Media November 16, 2019
    សើចស្រស់ណាស់! ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់

    ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ០០នាទី នៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាក្នុងគ្រួសារ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។

    ក្រោយពីបញ្ចប់ការស៊ើបអង្កេត តាមការបំភ្លឺរបស់ជនរងគ្រោះ និងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឃើញមានភាពស៊ីសង្វាក់គ្នា បង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ដូច្នេះជនសង្ស័យត្រូវបានចោទប្រកាន់ពីបទ ហិង្សាក្នុងគ្រួសារ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញបទល្មើសជួញដូរមនុស្សកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay