ព័ត៌មានជាតិ
ញាក់សាច់! ដងយោងបាក់ធ្លាក់ពីលើអាគារខ្ពស់កំពុងសាងសង់មួយកន្លែងនៅក្រុងព្រះសីហនុ សំណាងល្អមិនមានអ្នករងគ្រោះ
BY Khmernote Media
November 16, 2019
ក្រុងព្រះសីហនុ៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថាមានករណីដងយោងបាក់ធ្លាក់ពីលើអាគារខ្ពស់កំពុងសាងសង់មួយកន្លែងម្តុំជិតចំការស្ពៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។ បើតាមសមត្ថកិច្ចមូលដ្ឋានថ្លែងថា សំណាងដែរ ដែលដងយោងនេះពេលបាក់ធ្លាក់មក មិនប៉ះពាល់រងគ្រោះដល់មនុស្ស និងថាបច្ចុប្បន្នផ្នែកពាក់ពន្ធ័កំពុងពិនិត្យអន្តរាគមន៍៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង