Camry ស៊េរីថ្មីឆ្នាំ2020 កាន់តែទំនើបជាងមុន និងជារថយន្តដំបូងបំផុត ដែលប្រើប៉ុង២ ក្នុងត្រកូល Camry
- BY
- autoadmin
- November 16, 2019
រថយន្ត Camry ស៊េរីថ្មីឆ្នាំ2020 បានបំពាក់ដោយប្រព័ន្ធ All-Wheel-Drive (បង្វិលកង់ទាំង4) ដូច្នេះអ្នកមិនចាំបាច់ត្រូវការរថយន្តប្រភេទ SUV ឬប្រភេទ Crossover ដើម្បីជិះក្នុងអាកាសធាតុមិនអំណោយផល ដូចជារដូវរងាអ្វីនោះទេ។ ក្រុមហ៊ុនផលិតរថយន្ដជប៉ុនមួយនេះ បានប្រកាសនៅថ្ងៃពុធនេះថា រថយន្ដ Camry (ដែលបានបង្ហាញខ្លួនតាំងពីឆ្នាំ1982) និងរថយន្ដម៉ាក Avalon ដែលជាម៉ូដែលមាឌធំជាង នឹងត្រូវបំពាក់ដោយមុខងារថ្មីគឺ Dynamic Torque Control ដែលជាមុខងារអមរបស់ AWD ។
Toyota និយាយថា លក្ខណៈពិសេសនេះបានមកពីម៉ូដែល RAV4 ប្រភេទ Crossover ហើយវាធ្វើឱ្យប្រសើរឡើងនូវពេលបើកលើផ្លូវមានក្រួស ភ្លៀង ឬព្រិល។ រថយន្តម៉ាក Camry ស៊េរីថ្មីនេះ នឹងវាយលុកទីផ្សារនៅនិទាឃរដូវឆ្នាំ2020 ហើយរថយន្ត Avalon ស៊េរីឆ្នាំ2021 នឹងដើរតាមពីក្រោយនៅរដូវស្លឹកឈើជ្រុះ។ រថយន្តទាំងពីរមានម៉ាស៊ីនចំណុះ 2.5លីត្រ 4ស៊ីឡាំង និងប្រអប់លេខស្វ័យប្រវត្តិ 8វគ្គ។ ការបំពាក់ប្រព័ន្ធបើកបរថ្មីចុងក្រោយនេះ អាចជាការប្ដូរស្ថានការណ៍ (game changer) សម្រាប់អ្នកបើកបរពពួករថយន្តតូចៗ ដែលមិនចូលចិត្តរថយន្តប្រភេទ SUV ប៉ុន្តែចង់បានការគ្រប់គ្រងល្អនៅលើផ្លូវពិបាក៕
អត្ថបទ៖ លីដា
- Share This Post: