ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    និស្សិតស្រីម្នាក់រអិលជើងធ្លាក់ពីលើជ្រោះដែលមានជម្រៅជាង ២,០០០ម៉ែត្រ ព្រោះតែព្យាយាមថតរូប Selfie

    BY Khmernote Media November 18, 2019
    និស្សិតស្រីម្នាក់រអិលជើងធ្លាក់ពីលើជ្រោះដែលមានជម្រៅជាង ២,០០០ម៉ែត្រ ព្រោះតែព្យាយាមថតរូប Selfie

    ចិន៖ កាលពីថ្មីៗនេះមានការចែករំលែកមួយពេញបណ្តាញសង្គម ដោយបានរៀបរាប់ដាស់តឿនដល់អ្នកនិយមថតរូប Selfie ឬក៏ធ្វើដំណើរកម្សាន្តបែបផ្សងព្រេង បន្ទាប់ពីមានករណីនិស្សិតស្រីមួយរូបបានធ្លាក់ពីលើជម្រាលថ្មភ្នំចុះទៅបាតជ្រោះដែលមានកម្ពស់ជាង ២,០០០ម៉ែត្រ ដោយសារតែថតរូប Selfie។

    យោងតាមការរៀបរាប់បានឲ្យដឹងថា និស្សិតស្រីម្នាក់ដែលមានឈ្មោះថា Deng បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ Hua Shan ប្រទេសចិន ដោយនាងបានថតរូបនៃដំណើរកម្សាន្តនេះជាច្រើនសន្លឹកផុសចូលទៅក្នុងបណ្តាញសង្គមដើម្បីចែករំលែកដល់មិត្តភក្តិរបស់នាង។ នាងជាមនុស្សសកម្មជាខ្លាំង ដោយមិត្តភក្តិនាងបានប្រាប់ថានៅពេលធ្វើដំណើរកម្សាន្តនោះពួកគេបានជជែកគ្នាតាមរយៈឆាត ហើយនាងបានផ្ញើរូបភាពនៃដំណើរកម្សាន្តរបស់នាងឲ្យពួកគេមើលផងដែរ។

    លុះដល់ពេលរសៀលពួកគេចាប់ផ្តើមមានការព្រួយបារម្ភជាខ្លាំង ក្រោយពេលដែលពួកគេទាក់ទងនាងពុំបាន ហើយនាងមានសភាពស្ងប់ស្ងាត់ប្លែកខុសពីសព្វមួយដង។ ពេលដែលឪពុកម្តាយ និងខាងសាលាក៏ពុំអាចទាក់ទងនាងបានទៀត ទើបក្តីព្រួយបារម្ភកាន់តែកើនឡើងរហូតដល់ពួកគេធ្វើការទាក់ទងទៅអ្នកមើលការខុសត្រូវនៅតំបន់ទេសចរណ៍មួយនោះដើម្បីបញ្ជាក់។

    ក្រោយមកគេបានដឹងថានិស្សិតស្រី Deng បានធ្លាក់ពីលើជ្រោះ ដោយតាមរយៈការឆែកមើលវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព នាងបានឈរលើជម្រាលថ្ម ដោយបែរក្រោយទៅរកទេសភាពដើម្បីថតរូប Selfie ជាមួយនឹងទេសភាព។ តែដោយសារថ្មដែលនាងឈរមានសភាពរអិលធ្វើឲ្យនាងធ្លាក់ចុះដោយពុំបានតាំងជំហ។ យ៉ាងណាមិញឪពុកម្តាយបានទាមទារឲ្យអ្នកមើលការខុសត្រូវតំបន់ទេសចរណ៍ទទួលខុសត្រូវលើបញ្ហាកូនស្រីខ្លួន ដែលបានបាត់បង់ជីវិតទៅ តែទទួលបានការបដិសេធដោយពួកគេបាននិយាយថា «នាងធ្លាក់ពីលើជ្រោះព្រោះតែនាងបាត់បង់ជំហដោយខ្លួនឯង ព្រោះតែថតរូប Selfie»។ តែចុងក្រោយពួកគេបានត្រឹមផ្តល់ប្រាក់សំណងឲ្យក្រុមគ្រួសារ Deng ចំនួន ៤០,០០០ យ័ន ស្មើនឹងជាង ៥ពាន់ដុល្លារ ដើម្បីជាការប៉ះប៉ូវ និងបង្ហាញពីទឹកចិត្តរបស់ពួកគេ៕

    អត្ថបទ៖ មេសា

    ប្រភព៖ Thai TV Social

    Share This Post:
    MPO4D jitutoto mpo4d Mpoplay