រថយន្ត

ក្រុមហ៊ុន Ford ទើបតែបញ្ចេញ Mustang Mach-E ដែលជារថយន្តត្រកូលអគ្គិសនីដំបូងបំផុតរបស់ខ្លួន

BY
autoadmin
November 18, 2019

ក្រុមហ៊ុន Ford ទើបតែប្រកាសអំពីជំហានថ្មីរបស់ខ្លួន ក្នុងការឈានជើងចូលក្នុងទីផ្សាររថយន្តអគ្គិសនី គ្មានផ្សែង និងគ្មានការបំពុលបរិស្ថាន។ ក្រុមហ៊ុនដែលមានមូលដ្ឋានរដ្ឋ Michigan នៅអាមេរិកមួយនេះ ទើបតែបានបញ្ចេញរថយន្ត Mustang Mach-E ដែលជារថយន្តអគ្គិសនីប្រភេទ SUV យ៉ាងថ្មីសន្លាងទំនើបបំផុត។ ការបង្ហាញខ្លួនជាផ្លូវការនេះគឺបន្ទាប់ពីក្រុមហ៊ុនបានបង្ហោះនូវរូបភាព Teaser រាប់ខែមកហើយ។ វាក៏ជាកិច្ចខិតខំប្រឹងប្រែងជាមួយនឹងកញ្ចប់ទឹកប្រាក់រហូតដល់ទៅ 11ពាន់លានដុល្លារអាមេរិក ដែល Ford ត្រូវចំណាយដើម្បីជំរុញការផលិតរថយន្តអគ្គិសនី។

មិនដូចជាក្រុមហ៊ុនផលិតរថយន្ត Audi, Mercedes-Benz, ឬ Jaguar នោះទេ រថយន្ត Mustang Mach-E នឹងត្រូវបានផ្តល់ជូននៅក្នុងប្រភេទវ៉ារ្យ៉ង់ និងរូបរាង (trim) បានច្រើនប្រភេទ។ រួមមានទាំងប្រភេទប៉ុងមួយ ប៉ុងពី ក៏ដូចជាជម្រើសម៉ាស៊ីន សម្រាប់អ្នកបើកបរដែលចូលចិត្តភាពខ្លាំង។ Ford នឹងចេញលក់ប្រភេទ SUV ដែលមាន 5កៅអី ដែលអាចធ្វើដំណើរបានចម្ងាយ 210ម៉ាយ ពេលសាកថ្មពេញ និងមួយផ្សេងទៀត ដែលមានបើកចម្ងាយ 300ម៉ាយ (482គីឡូម៉ែត្រ)។

ជម្រើសមួយក្នុងចំនោមជម្រើសរថយន្ត Mustang Mach-E នឹងយកឈ្នះលើរថយន្តស្ព័រភាគច្រើន ដោយសារវាមានសន្ទុះពី 0 ទៅ 100គីឡូម៉ែត្រ /ម៉ោង តិចជាង 3វិនាទី ខណៈពេលដែលរថយន្តដទៃទៀតមិនអាចធ្វើបាន។ វានឹងមានលក់ខ្លះនៅចុងឆ្នាំ2020 និងខ្លះទៀតនៅនិទាឃរដូវឆ្នាំ2021។ គ្មានប្រភេទណាមានតម្លៃថោកនោះទេ ព្រោះតម្លៃសមរម្យបំផុតរបស់វាគឺចាប់ពី 43,895ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា

Share This Post: