ស្នងការដ្ឋាននគរបាលខេត្តកោះកុង អរគុណចំពោះការផ្តល់ព័ត៍មានពាក់ពន្ធ័ករណីអំពើអសកម្មរបស់មន្រ្តីនៃស្នងការដ្ឋាន
កោះកុង៖ ថ្មីៗនេះមានការចុះផ្សាយ អំពីករណីពលរដ្ឋបានរិះគន់ នាយប៉ុស្តិ៍នគរបាល រដ្ឋាភិបាលស្រុកស្រែអំបិល ជំរិតលុយដាក់ខែពីក្រុមក្មេងស្ទាវ សេពគ្រឿងញៀនពី២០០ទៅ៣០០ដុល្លារក្នុង១ខែ។ បន្ទាប់ពីទទួលនូវដំណឹងនេះស្នងការដ្ឋាននគរបាលខេត្តកោះកុង ក៏បានថ្លែងអំណរគុណចំពោះការចុះផ្សាយផ្តល់ព័ត៌មាន ហើយស្នងការដ្ឋាននគរបាលខេត្តនឹងធ្វើការតាមនីតិវិធី ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ទាំងមន្រ្តីដែលត្រូវចោទ។
ខាងក្រោមនេះជាការប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង៖ “ស្នងការនគរបាលខេត្តកោះកុង សូមសំដែងនូវការអរគុណ ដែលបានផ្តល់ព័ត៍មានពីគណនីហ្វេសបុក ខាងកាសែត និងគេហទំព័រមួយចំនួន ដែលបានផ្តល់ព័ត៍មាន ចំពោះអំពើអសកម្មរបស់មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែអំបិល នៃអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ពាក់ពន្ធ័ករណីរឿងនេះ ស្នងការដ្ឋានបានដំណើរការតាមនីតិវិធីប្រកបដោយតម្លាភាព ដើម្បីផ្តល់ភាពយុត្តិធម៍ដល់ភាគីទាំងពីរ ទាំងជនរងគ្រោះ ទាំងមន្រ្តីដែលត្រូវចោទ ស្នងការដ្ឋាន ទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរាល់ព័ត៍មាន ដែលពាក់ពន្ធ័នៅអំពើអសកម្មរបស់មន្រ្តីនៃស្នងការដ្ឋាន ។ សូមអគុណ”៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង