ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ យាង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវត្តបុទុមវតីរាជវរារាម

    BY Khmernote Media November 20, 2019
    ព្រះមហាក្សត្រ និង​សម្ដេចម៉ែ យាង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី នាវត្តបុទុមវតីរាជវរារាម

    ភ្នំពេញ​៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យស្តេចយាងគោរពព្រះវិញ្ញាណក្ខន្ធ សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក នាវត្តបុទុមវតីរាជវរារាម ដោយមានការយាងអមដង្ហែថ្វាយដោយព្រះរាជវង្សានុវង្ស នាមុឺនសព្វមុខមន្រ្តីព្រះបរមរាជវាំង វេលាព្រឹកថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៩។

    សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានយាងសោយ​ទិវង្គត​ ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់យកថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ ហើយក៏បានប្រកាសអោយគ្រប់ក្រសួងស្ថាប័នទាំងអស់ និងប្រជាពលរដ្ឋ ត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធរបស់ទ្រង់ គឺនៅកម្ពុជាទាំងមូលត្រូវទម្លាក់ទង់ជាតិពាក់កណ្តាលដង ដើម្បីធ្វើពិធីកាន់ទុក្ខក្នុងរយៈពេល ១ថ្ងៃ៕

    ប្រភព៖ Royal du Cambodge

    Share This Post:
    MPO4D jitutoto mpo4d Mpoplay