រថយន្ត

Hyundai ទើបតែបង្ហាញគំរូ Concept ថ្មីនៃរថយន្ត Vision T ប្រភេទ SUV នៅឯពិព័រណ៍រថយន្ត Los Angeles ឆ្នាំ2019

BY
autoadmin
November 21, 2019

ក្រុមហ៊ុនហ៊ីយ៉ាន់ដាយទើបតែបានដាក់បង្ហាញនូវគំរូ concept នៃម៉ូដែល Vision T ជារថយន្ត plug-in hybrid ប្រភេទ SUV នៅឯពិព័រណ៍រថយន្តនៅឡូសអេនជឺលេស ឆ្នាំ2019 (2019 Los Angeles Auto Show) ។ វាជាការសិក្សាលើកទី7 បង្កើតដោយមជ្ឈមណ្ឌលរចនាហ៊ីយ៉ាន់ដាយ ក្នុងបំណងដាក់បង្ហាញសម្រាប់ជាគំនិតរថយន្តជំនាន់ក្រោយរបស់ខ្លួន។ រថយន្តនេះមានរាង និងទំហំដូចម៉ូដែល Sonata ដែរ ប៉ុន្តែវាមានរាងខ្ពស់ជាង (ព្រោះថាជាប្រភេទ SUV) ហើយប៉ាណាខាងមុខ (Grille) និងតួរឹងមាំជាង។

អ្វីដែលសំខាន់យើងឃើញថា ចង្កៀងបំភ្លឺផ្លូវ និងប៉ាណាមុខរបស់រថយន្តគឺនៅជាប់គ្នាតែម្ដង។ ប៉ុន្តែយ៉ាងណាខណៈដែលក្រុមហ៊ុនហ៊ីយ៉ាន់ដាយនិយាយថា Vision T ជាប្រភេទរថយន្តម៉ាស៊ី plug-in hybrid ក្រុមហ៊ុនមិនបានផ្តល់ព័ត៌មានលម្អិតអំពី powertrain របស់វានោះទេ។ ដូច្នេះសម្រាប់ព័ត៌មានអំពីកម្លាំងថាមពល ប្រភេទម៉ាស៊ីន តម្លៃ និងការរចនាផ្សេងៗទៀត មានតែត្រូវរង់ចាំការប្រកាសជាបន្តបន្ទាប់ពីហ៊ីយ៉ាន់ដាយ។ វាក៏ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងទីផ្សារនៅឆ្នាំ2021ផងដែរ៕

អត្ថបទ៖ លីដា

Share This Post: