ព័ត៌មានជាតិ
អគ្គិភយ័ឆាបឆេះនៅម្តុំជិតតោ២ ក្រុងព្រះសីហនុ ទាំងកណ្តាលថ្ងៃត្រង់
BY Khmernote Media
November 21, 2019
ក្រុងព្រះសីហនុ-មានអគ្គិភយ័នៅម្តុំជិតតោ២ក្រុងព្រះសីហនុ វេលាម៉ោង១២ថ្ងៃត្រង់នេះ។ ភ្លាមៗឯកឧត្តមគួច ចំរើនអភិបាលខេត្តព្រះសីហនុ លោកអភិបាលក្រុង បានអញ្ជើញចុះផ្ទាល់ដើម្បីដឹកនាំការពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័របស់នគរបាលនិងកងរាជអាវុធហត្ថ ។ សមត្ថកិច្ចបញ្ជាក់ថា អគ្គិភយ័នេះ ផ្តើមចេញពីការដុតកាកសំណល់សំណង់ និងសំរាមខ្វះការប្រុងប្រយត្ន័ បណ្តាលអោយរាលឆេះខូចខាតរថយន្តមួយគ្រឿង ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ បច្ចុប្បន្នបានរលត់វិញហើយ ៕

ប្រភព៖ លោក Huy Bunleng







