ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រន្ធត់ណាស់! ក្មេងស្រីអាយុ០៧ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ក្រឡាប់សង្កត់លើ ហើយឆាបឆេះថែមទៀត

    BY Khmernote Media November 21, 2019
    រន្ធត់ណាស់! ក្មេងស្រីអាយុ០៧ឆ្នាំម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ក្រឡាប់សង្កត់លើ ហើយឆាបឆេះថែមទៀត

    រាជធានីភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោង ១៣ និង៣៥នាទីមានករណីរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 5A-1448 បានក្រឡាប់បណ្តាលអោយឆាបឆេះ នៅចំណុចមុខផ្ទះលក់ និងជួសជុលម៉ូតូ តាមបណ្ដោយផ្លូវ50ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ករណីនេះបានបណ្តាលឲ្យក្មេងស្រីម្នាក់អាយុ០៧ឆ្នាំបានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធម័ ដោយសារតែរថយន្តក្រឡាប់សង្កត់ពីលើ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងផងដែរថា មូលហេតុនៃគ្រោះថ្នាក់នេះ គឺបណ្តាលមកពីការបើកបរជែងគ្នា ទើបបណ្តាលឲ្យក្រឡាប់។ ពេលកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍នៅកន្លែងកើតហេតុ ដើម្បីស្ទួចរថយន្តបង្កឡើង ហើយយកសពក្មេងស្រីរងគ្រោះចេញ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay