អង្គការសប្បុរសធម៌មួយរបស់ជប៉ុន ជួយកសាងអគារជាច្រើនខ្នងសំរាប់ជនពិការកម្ពុជាស្នាក់នៅ
ខេត្តកណ្តាល៖ អង្គការសប្បុរសធម៌ជប៉ុនមួយឈ្មោះថា «អង្គការ សាមគ្គីធម៌ ម៉ារីស្តកម្ពុជា» បានជួយកសាងអគារចំនួន ១៦ខ្នង មាន៣២បន្ទប់ ចំណាយសរុបអស់ប្រាក់ ប្រមាណជាង ១លានដុល្លារអាមេរិកសំរាប់សិស្សពិការភាព ស្នាក់នៅចំនួន១៨៥នាក់ ដែលកំពុងបន្តការរៀនសូត្រ ដែលមានទីតាំង ស្ថិតនៅភូមិព្រែករាំង១ ឃុំកំពង់ សំណាញ់ ក្រុងតាខ្មៅ ។
ក្នុងឱកាសជួបសំណេះសណាលជាមួយសិស្សពិការភាព នៅព្រឹកមិញនេះឯកឧត្តម ឯម ចន្ទ័មករា អគ្គលេខាធិការក្រុមប្រឹក្សា ជនពិការ បានថ្លែង អំណរគុណ ចំពោះ អង្គការ សាមគ្កីធម៌ម៉ារីស្តកម្ពុជា និង ដៃគូ អង្គការ សប្បុរសធម៌ ជាច្រើនទៀត ដែលបានជួយ កសាងអាគារ ស្នាក់នៅសំរាប់ ជនពិការ ដែលសមិទ្ធផល នេះ ពិតជាឆ្លុះបញ្ចាំង ពីការចូលរួម ពីមិត្តភក្រ្ត័ ដៃគូបរទេស ជួយដល់កម្ពុជា ដែលជាការជំហ៊ាន ឆ្ពោះទៅរក ការលុបបំបាត់ ឧបសគ្គ និងជា ជាមធ្យោបាយ ដ៏មានប្រសិទ្ធភាព សំរាប់ជនពិការកម្ពុជារៀនសូត្រ។
ឯកឧត្តម ឯមចន្ទ័មករា អំពាវនាវអោយ មាតាបិតា អាណាព្យាបាល ជនពិការភាពត្រូវ បញ្ជូន ជនពិការភាព ទៅស្នាក់នៅ ក្នុងសាលារៀន ឡាវ៉ាឡា ដើម្បីសិក្សា និងបន្តការសិក្សាទៀត នៅកំរឹត អនុវិទ្យាល័យ វិទ្យាល័យ និងសកលវិទ្យាលយ័ ។ គួរបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលសិស្សពិការភាព នៅភូមិឡាវ៉ាឡា នាពេលនេះ គេសង្កេតឃើញ វត្តមានចូលរួមពី ឯកឧត្តម មិកាមិ ម៉ាសាហុីរ៉ូ ឯកអគ្គ រាជទូតជប៉ុន ប្រចាំនៅកម្ពុជា,លោកជំទាវ ហ៊ុនកុសនី អភិបាលរង ខេត្តកណ្តាល និងអង្គការ ដៃគូរ បរទេស ជាច្រើនទៀត។ អង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជាបានជួយកុមារ និងយុវជនពិការជាយូរមកហើយ។ មិនត្រឹមតែផ្តល់នូវការអប់រំ កន្លែងស្នាក់នៅ ឬអាហារូបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់ការងារតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាកុំព្យូទ័រ និងថ្នាក់ភាសាអង់គ្លេស។ សកម្មភាពទាំងនោះនឹងចូលរួមចំណែកក្នុងការលើកកម្ពស់ក្នុងការផ្តល់ឱកាសអប់រំនិងការងារដ៏ល្អប្រសើរសម្រាប់កុមារនិងយុវជន៕








ប្រភព៖ រដ្ឋបាលខេត្តកណ្តាល