ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញតម្រាយផ្លូវ ដែលត្រូវរៀបចំពិធីបុណ្យដង្ហែព្រះសព សម្ដេចរាជបុត្រីព្រះរាម នរោត្ដម បុប្ផាទេវី

    BY Khmernote Media November 22, 2019
    រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញតម្រាយផ្លូវ ដែលត្រូវរៀបចំពិធីបុណ្យដង្ហែព្រះសព សម្ដេចរាជបុត្រីព្រះរាម នរោត្ដម បុប្ផាទេវី

    គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រួមជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំដង្ហែក្បួនសាកល្បង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នឹងមានការរៀបចំពិធីបុណ្យដង្ហែព្រះសព សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅវេលាម៉ោង០៦ និង០០នាទីតទៅ។

    ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងរក្សាសន្តិសុខ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរតាមតម្រាយផ្លូវប្រារព្ធពិធី ដោយចាប់ចេញដំណើរចេញពីវត្តបទុមវតីតាមវិថីឧកញ៉ា ស៊ូ ស្រុន ទៅកាន់មហាវិធីព្រះសុរាម្រិត ដល់មហាវិថីព្រះនរោត្តម រង្វង់មូលវិមានឯករាជ្យ មហាវិថីព្រះសីហនុ មហាវិថីសម្តេច សុធារស រួចឆ្ពោះទៅទីតាំងប្រារព្ធពិធី។

    ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធលើខាងនេះ ហើយផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឲ្យធ្វើចរាចរណ៍ជាធម្មតាវិញ៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay