ព័ត៌មានជាតិ
មន្ត្រីនគរបាលមួយរូប ធ្វើអត្តឃាតខ្លួនឯងដោយបន្សល់ទុកនូវសំបុត្រមួយសន្លឹក
BY Khmernote Media
November 25, 2019
ខេត្តព្រះសីហនុ៖ មន្ត្រីនគរបាលមួយរូបនៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ បានចង ក សម្លាប់ខ្លួន ពេលទៀបភ្លឺថ្ងៃទី២៥ខែវិឆ្ឆិកា ឆ្នាំ២០១៩ ដោយប្រើខ្សែគេា ចង ភ្ជាប់ជាប់នឹងធ្នឹមរេាងកាហ្វេ ជាមួយនឹងការបន្សល់ទុកសំបុត្រមួយច្បាប់ ។ សមត្ថកិច្ចប្រាប់ថា សាកសពឈ្មោះ ហុឹម សំបូរ ភេទប្រុស អាយុ៥៣ឆ្នាំ ជានាយផ្នែកគ្រប់គ្រងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ មានទីលំនៅបច្ចុប្បន្នក្រុម០២ភូមិ៣ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុបន្ថែម ដែលនាំទៅដល់ការធ្វើអត្តឃាតនេះនៅឡើយ។ បច្ចុប្បន្ន សាកសពត្រូបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕




ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង