រថយន្ត

LEXUS ទើបតែបញ្ចេញត្រកូលអគ្គិសនីដំបូងបំផុតរបស់ខ្លួន នោះគឺ UX 300e សាកអាគុយមួយពេញជិះបាន ៤០០គីឡូម៉ែត្រ

BY
autoadmin
November 25, 2019

ក្រុមហ៊ុន Lexus បុត្រសម្ព័ន្ធរបស់​ Toyota កំពុងផ្លាស់ប្តូរទស្សនវិស័យថ្មី និងបានបញ្ចេញនូវរថយន្តអគ្គិសនីផលិតផលដំបូងបំផុតរបស់ខ្លួន។ រថយន្តអគ្គិសនីថ្មីនេះមានឈ្មោះថា UX 300e ដែលជារថយន្តអេឡិចត្រូនិក ប្រភេទ Crossover មានកម្លាំងថាមពលខ្លាំងខ្លា នៅពីក្រោយរូបរាងសុភាពរបស់វា។ វាមានបំពាក់ដោយម៉ាស៊ីនហ្គាស ជាមួយនឹងម៉ូទ័រខាងមុខកម្លាំង 201HP (300Nm/221ft/lb) និងថាមពលថ្ម 54.3kWh ។ តួលេខនេះប្រហែលជាមិនច្រើនទេ ប៉ុន្តែ Lexus បានអះអាងថា វានឹងអាចបើកចម្ងាយរហូតដល់ 400គីឡូម៉ែត្រ ឬ 250ម៉ាយ រាល់ពេលសាកថ្មម្ដង យោងតាមបទដ្ឋាន NEDC ដែលជាការវាយតម្លៃលើការបំភាយ និងសេដ្ឋកិច្ចប្រេងរបស់រថយន្ត។

ក្រុមហ៊ុន Lexus និយាយថា UX 300e ត្រូវបានបង្កើតឡើងសម្រាប់ដំណើរការល្អនៅលើដងផ្លូវ (on-road) ។ វាមានសមត្ថភាពអាគុយខ្ពស់ និងមានការបង្កើនល្បឿនបានល្អ សាកសមសម្រាប់មនុស្សសម័យបច្ចុប្បន្នដែលងាកមកប្រើរថយន្តគ្មានការបំភាយ។ រថយន្ត Lexus នឹងដាក់លក់នៅប្រទេសចិន និងអឺរ៉ុប ដែលនឹងចាប់ផ្តើមលក់នៅឆ្នាំ2020 ហើយវានឹងមកដល់ប្រទេសជប៉ុននៅដើមឆ្នាំ2021។ មិនមានការបញ្ជាក់ណាមួយថា តើនៅពេលណា ឬថាតើ UX 300e នឹងមកដល់សហរដ្ឋអាមេរិក ឬអត់ទេ។ សម្រាប់តម្លៃវិញក៏ពួកគេមិនទាន់បញ្ជាក់ដែរ លុះត្រាមានការកែប្រែចុងក្រោយសម្រាប់ម៉ូដែលនេះ៕

អត្ថបទ៖ លីដា

Share This Post: