អ្នកណាមិនស្លុត! បើឃើញម្តាយគេងស្តូកស្តឹងលើដីពេលដាក់ចំណីឆ្កែបែបនេះ ស្មានតែគាត់មានបញ្ហាអ្វី តាមពិតគេងលក់សោះ
ថៃ៖ កាលពីថ្មីៗនេះមានរឿងរន្ធត់ចិត្តមួយចែករំលែកពេញបណ្តាញសង្គម ដោយសារនារីម្នាក់យល់ច្រឡំស្មានតែអ្នកម្តាយខ្លួនកើតមានបញ្ហាបន្ទាប់ពីឃើញគាត់គេងលើកម្រាលឥដ្ឋ ជាមួយសត្វឆ្មាសត្វឆ្កែចិញ្ចឹម។
តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Naphaswan Nichanon បានរៀបរាប់ឲ្យដឹងថា៖ «នាងភ័យជាខ្លាំង ក្រោយឃើញអ្នកម្តាយខ្លួនគេងនៅលើឥដ្ឋដោយស្មានតែគាត់កើតមានបញ្ហាអ្វី ព្រោះមុនពេលកើតហេតុគាត់បានប្រាប់ថាគាត់មានអការៈចុកក្រពះខ្លាំង ពុំអាចធ្វើការកើត ក៏ត្រលប់មកផ្ទះវិញ។ លុះមកវិញគាត់ក៏សម្រាកបន្តិចទើបចុះមកដាក់ចំណីសត្វឆ្មាឆ្កែ ស្រាប់តែពេលនាងចុះពីលើផ្ទះមកឃើញរូបគាត់គេងស្តូកនៅលើឥដ្ឋ ដៃជើងនាងគឺទន់អស់ហើយ ស្មានតែអ្នកម្តាយឈឺខ្លាំង។
លុះក្រោយមកនាងក៏មកអង្គុយទន់ជង្គង់យំហើយអង្រួនអ្នកម្តាយឲ្យគាត់ដឹងខ្លួន ទើបនាងភ្ញាក់ខ្លួនថាគាត់គ្រាន់តែអស់កម្លាំងហើយគេងលក់មួយភាំងប៉ុណ្ណោះ។ ដោយគាត់បានស្រែកដាក់នាងវិញថា សម្លេងអ្វីថ្លង់ណាស់? គាត់ទើបបានសម្រាក។ តែយ៉ាងណាមិញសង្ឃឹមថាអ្នកម្តាយនឹងមិនលេងសើចបែបនេះទៀតនោះឡើយ ព្រោះចិត្តបេះដូងព្រលឹងរបស់នាងគឺចេញពីរាងកាយអស់ហើយ៕
អត្ថបទ៖ មេសា

