ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លួចម្តងធ្លាប់ដៃ! អាយុទើប១៥ឆ្នាំសោះ លួចលុយក្រុមហ៊ុនបានជាង២០ដង

    BY Khmernote Media November 26, 2019
    លួចម្តងធ្លាប់ដៃ! អាយុទើប១៥ឆ្នាំសោះ លួចលុយក្រុមហ៊ុនបានជាង២០ដង

    ខេត្តកណ្ដាល៖ ក្មេងស្រីម្នាក់ត្រូវបានក្រុមហ៊ុនប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ក្រោយធ្វើសកម្មភាពបន្លំលួចលុយរបស់ក្រុមហ៊ុនបានជាង២០ដង។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៤និង៣០នាទី ត្រង់ចំណុចសង្វៀនជល់មាន់របស់ ក្រុមហ៊ុនកាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ក្មេងស្រីសង្ស័យមានឈ្មោះ ស ស្រីល័ក្ខ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ហ្គ្រេនដ្រាហ្គនរីសត មានទីលំនៅភូមិកោះទៀវ(ក) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ចំណែកជនរងគ្រោះតំណាងឲ្យក្រុមហ៊ុនឈ្មោះ ធុន វាសនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនហ្គាវ៉ូដា មានទីលំនៅភូមិរការលើ ឃុំស្វាយរលំ ស្រុកស្អាង ។

    តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីសង្ស័យខាងលើបានផ្លាស់ប្តូរពីផ្នែកលើកម្ហូបអាហារអោយភ្ញៀវដូរមកជាអ្នករាប់លុយ ស៊ីសងល្បែងតាយស្រ៊ីវ នៅកាស៊ីណូខាងលើ ហើយចាប់ពីក្មេងស្រីសង្ស័យផ្លាស់ប្តូរមកផ្នែកថ្មីនេះមក ខាងក្រុមហ៊ុនតែងតែបាត់លុយជាញឹកញាប់ប្រមាណជាង២០ដង ដោយពុំដឹងមូលហេតុ។

    លុះនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩ ទើបខាងក្រុមហ៊ុនមានការសង្ស័យ ថាមានការបាត់ប្រាក់នៅក្នុងតុតាយស្រ៊ីវ តែពុំទាន់ធ្វើការត្រួតពិនិត្យទេ រហូតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ខាងក្រុមហ៊ុនបានអោយជនរងគ្រោះ ធុន វាសនា ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ពេលនោះក៏បានឃើញពីសកម្មភាពរបស់ក្មេងស្រីសង្ស័យ លួចយកប្រាក់ពីតុល្បែងតាយស្រ៊ីវ ជាញឹកញាប់ប្រាកដមែន តែខាងក្រុមហ៊ុនពុំបានសួរនាំ ឬប្ដឹងផ្ដល់អ្វីទេ ដោយទុកឱកាស និងរងចាំមើលថា តើក្មេងស្រីសង្ស័យខាងលើនេះ នៅបន្តលួចយកទៀតដែរឬទេ ។ លុះមកដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង៣០នាទី ក្មេងស្រីសង្ស័យនៅតែបន្ដធ្វើសកម្មភាពលួចទៀត ទើបជនរងគ្រោះ តំណាងអោយខាងក្រុមហ៊ុន ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់៕

    អត្ថបទ៖ សេម

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay