ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រហើនមែន! ម្ចាស់ឡានមួយគ្រឿងបើកបំបុកមន្ត្រីនគរបាលខេត្តកណ្តាល ខណៈកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់

    BY Khmernote Media November 28, 2019
    ព្រហើនមែន! ម្ចាស់ឡានមួយគ្រឿងបើកបំបុកមន្ត្រីនគរបាលខេត្តកណ្តាល ខណៈកំពុងឈរការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់

    ខេត្តកណ្តាល៖ នគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្នាក់បានបាក់ជើងទាំងសងខាង និងរងរបួសក្បាល ខណ:ពេលកំពុងបំពេញភារកិច្ចសម្រួលចរាចរណ៍លើដងផ្លូវការពារក្បូនថ្នាក់ដឹកនាំជាន់ខ្ពស់ ដែលគ្រោះថ្នាក់នេះកើតឡើងវេលាម៉ោង២០ និង០០ នាទី នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចស្តុបព្រែកហូរ បង្កឡើងដោយម្ចាស់រថយន្ត Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2S-3669 ល្មើសបំពានមិនស្តាប់ការបញ្ជារបស់នគរបាលចរាចរណ៍ ដែលមានឈ្មោះអ.ឯក ទូច សៅហេង ឲ្យអែបខាង មិនតែប៉ុណ្ណោះថែមទាំងបើកបំបុកបណ្តាលឲ្យប៉ើងនគរបាលចរាចរណ៍ខ្ទាត៥ម៉ែត្រ រួចបានថែមល្បឿនបើករត់គេចទៀត យ៉ាងណាម៉ិញដោយមានការសហការល្អរបស់សមត្ថកិច្ចបានធ្វើការឃាត់បានរថយន្តភ្លាមៗផងដែរ ប៉ុន្តែម្ចាស់រថយន្តបានរត់គេចចេញបាត់ទៅហើយ។

    សមត្ថកិច្ចបានលើកឡើងថា ទោះម្ចាស់រថយន្តរត់ទៅដល់ទីណាក៏មិនរួចផុតពីសំណាញ់សមត្ថកិច្ចឡើយ ហើយសមត្ថកិច្ចប្រកាសឲ្យម្ចាស់រថយន្តចូលខ្លួនសារភាពកំហុសជាបន្ទាន់ យើងជឿថាលោកអាចស្គាល់ពីសមត្ថភាពរបស់មន្ត្រីនគរបាលខេត្តកណ្តាលរួចហើយ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post:
    MPO4D jitutoto mpo4d Mpoplay