ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាណាព្យាបាលគួរកុំធ្វេសប្រហែស! ក្មេងប្រុសម្នាក់របួសកដៃឃើញហើយគួរឲ្យស្រៀវ បន្ទាប់ពីយកកៅស៊ូនិងខ្សែតឹងមកចងដៃហើយទុកចោលរយៈពេលយូរ

    BY Khmernote Media December 2, 2019
    អាណាព្យាបាលគួរកុំធ្វេសប្រហែស! ក្មេងប្រុសម្នាក់របួសកដៃឃើញហើយគួរឲ្យស្រៀវ បន្ទាប់ពីយកកៅស៊ូនិងខ្សែតឹងមកចងដៃហើយទុកចោលរយៈពេលយូរ

    ថៃ៖ កូនៗតូចប្រៀបបានបីដូចជាកែវភ្នែករបស់ឪពុកម្តាយ ដោយពួកគេត្រូវបានទទួលការយកចិត្តទុកដាក់ និងមើលថែយ៉ាងដិតដល់ ដោយឡែកឪពុកម្តាយមួយចំនួនក៏នៅតែមានការធ្វេសប្រហែស ឬខ្វះចន្លោះ ដែលជាហេតុឲ្យមានរឿងសោកស្តាយក្រោយកើតឡើង។ ជាក់ស្តែងកាលពីថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីការយកកៅស៊ូ ឬខ្សែតឹងមកចងដាក់នៅនឹងដៃកូនក្មេង រហូតធ្វើឲ្យមានការដាច់រលាត់ រងរបួសយ៉ាងគួរឲ្យព្រួយបារម្ភ។​

    ដោយករណីនេះបានកើតឡើងនៅឯប្រទេសថៃ ដោយក្រុមគ្រូពេទ្យបានប្រកាសឲ្យឪពុកម្តាយទាំងអស់ធ្វើការប្រុងប្រយ័ត្ន ជាពិសេសពុំគួរយករបស់ដែលរឹបតឹងមកចងនៅនឹងដៃកូនក្មេងនោះឡើយ ព្រោះវាអាចធ្វើឲ្យមានការដាច់រលាត់ប្រសិនបើរបស់នោះរឹបខ្លាំង។ ករណីក្មេងខាងលើគឺចាត់ទុកថាជាសំណាងមួយព្រោះតែរបួសនៅស្រាល ដោយពុំមានជម្ងឺផ្សេងឆ្លងចូលនៅឡើយ។ យ៉ាងណាមិញប្រសិនបើកូនៗរបស់លោកអ្នកមានរបួសបែបនេះសូមបញ្ជូនទៅជួបគ្រូពេទ្យដើម្បីធ្វើការលាងរបួសឲ្យលឿនបំផុតតាមតែអាចធ្វើបាន៕

    អត្ថបទ៖ មេសា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay