(Update) បាក់រលំប្លង់សេសាលាឆាន់នៅវត្តប្រាសាទគោកចក ជួយសង្គ្រោះជនរងគ្រោះព្រះសង្ឃ និងគ្រហស្ថចំនួន១៦អង្គ/នាក់ និងស្លាប់៣នាក់
- December 2, 2019
ខេត្តសៀមរាប-គិតមកត្រឹមល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ ប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះដោយការបាក់រលំប្លង់សេសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប មានជនរងគ្រោះទាំងព្រះសង្ឃ និងគ្រហស្ថសរុប ចំនួន ១៦អង្គ/នាក់ ក្នុងនោះស្លាប់៣នាក់ ចំណែកអ្នករងរបួសអជ្ញាធរបានជួយសង្គ្រោះ រួចរាល់ហើយ។
សមត្ថកិច្ចបញ្ជាក់ថា ក្រៅពីជនរងគ្រោះ៣នាក់ដែលស្លាប់ មានជនរងគ្រោះចំនួន១៣អង្គ/នាក់រងរបួសរួមមាន ៖ របួសធ្ងន់មាន ៤នាក់ (ជាងសំណង់ ៣នាក់ និងប្រជាការពារម្នាក់) រងរបួសស្រាលចំនួន ៩អង្គ/នាក់ ក្នុងនោះមានព្រះសង្ឃ២អង្គ ប្រជាការពារម្នាក់ និងជាងសំណង់ ៧នាក់)។ ជនរងគ្រោះដែលរងរបួសទាំងអស់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕
ប្រភព៖ លោក Huy Bunleng
- Share This Post: