ព័ត៌មានជាតិ
រថយន្តដឹកទំនិញផ្ទុះបែកកង់មុខខាងស្តាំ បណ្តាលអោយក្រឡាប់
BY Khmernote Media
December 4, 2019
ស្រុកព្រៃនប់៖ ព្រឹកមិញថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៌រថយន្តក្រឡាប់ដោយខ្លួនឯង នៅចំណុចចន្លោះ គីឡូម៉ែត្រ១៦៩-១៧០ភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ គ្រោះថ្នាក់នេះបង្កឡើងដោយពេលមកដល់ចំណុចខាងលើ រថយន្តកំពុងធ្វើដំណើរក៏បានផ្ទុះបែកកង់មុខខាងស្តាំ បណ្តាលអោយក្រឡាប់ ប៉ុន្តែមិនបណ្តាលអោយមនុស្សរងគ្រោះថ្នាក់ឡើយ។
សមត្ថកិច្ចបញ្ជាក់ថារថយន្តម៉ាក CANTER ពណ៌ស ពាក់ស្លាកលេខ 3E.14 34 មានទិសដៅពី ក្រុងភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបររថយន្ដ ឈ្មោះសឿង សុីមភេទប្រុស អាយុ38ឆ្នាំ មុខរបរបើកបរ មានទីលំនៅ ភូមិសូគង់ ឃុំស្អំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពី៕


ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង