ព័ត៌មានជាតិ
កម្ពុជា កំពុងសិក្សាគម្រោងបង្កើតគន្លងពិសេសសដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ នៅភ្នំពេញ
BY Khmernote Media
December 5, 2019
នៅក្នុងកិច្ចសម្ភាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM) នាថ្ងៃទី ០៥ ខែធ្នូ ២០១៩ នៅសណ្ឋាគារ រ៉ាហ្វែល ឡឺរ៉ូយ៉ាល់ បានអោយដឹងថា កម្ពុជាកំពុងធ្វើការសិក្សាជំវិញការបង្កើតគន្លងពិសេសដោយឡែកមួយសម្រាប់រថយន្តក្រុង ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កើនភាពងាយស្រួលចំពោះប្រជាជនដែលធ្វើការជិះរថយន្តក្រុង។
ក្នុងបទសម្ភាសន៍នេះដដែល ឯកឧត្តម ក៏បានបន្ថែមទៀតថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នេះដែរ ប្រជាពលរដ្ឋត្រូវតែនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា៕
