ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្នុងខែវិច្ឆិកា២០១៩ សមត្ថកិច្ចចាប់បានរថយន្តដឹកលើសទម្ងន់ ២៥៥គ្រឿង និងពិន័យជាង ៥០០លានរៀល

    BY Khmernote Media December 6, 2019
    ក្នុងខែវិច្ឆិកា២០១៩ សមត្ថកិច្ចចាប់បានរថយន្តដឹកលើសទម្ងន់ ២៥៥គ្រឿង និងពិន័យជាង ៥០០លានរៀល

    ចាប់បានរថយន្តដឹកលើសទម្ងន់ ២៥៥គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៥៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣២,៨០០,០០០ រៀល។

    ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៤៣ គ្រឿង គឺពី ២១២ គ្រឿង ក្នុងខែតុលា មក ២៥៥ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣៤តោន៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay