ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជប៉ុន ប្រគល់ទីលានបាល់ទាត់ Futsal ថ្មីជូនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រៃវែង

    BY Khmernote Media December 6, 2019
    ជប៉ុន ប្រគល់ទីលានបាល់ទាត់ Futsal ថ្មីជូនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រៃវែង

    នៅថ្ងៃទី៥ ខែធ្នូ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានចូលរួមពិធីប្រគល់ទីលានបាល់ទាត់ ដោយក្រុមហ៊ុន Taica នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រៃវែង។ ឯកអគ្គរាជទូត មិកាមិ បានសម្តែងអំណរគុណ ចំពោះលោក Suzuki Taito ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Taica សម្រាប់ការបន្តឧបត្ថម្ភគាំទ្រដល់ ប្រទេសកម្ពុជា និងរំពឹងទុកថាក្មួយៗដែលខិតខំហ្វឹកហាត់នៅទីលាននេះ នឹងក្លាយជាកីឡាករលំដាប់ អន្តរជាតិ។ នេះគឺជាទីលានបាល់ទាត់ទី២ហើយ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Taica ដល់កម្ពុជា។

    នៅក្នុងពិធីនេះ មានសារវីដេអូពីលោក Honda Keisuke អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា។ ក្រៅពីនោះ ក៏មានការបង្ហាញនូវមេរៀនបាល់ទាត់ដោយសាលាបាល់ទាត់ SOLTILO និងការប្រកួតមិត្តភាព រវាងសិស្សវិទ្យាល័យ និងក្រុមកីឡាករបាល់ទាត់នារីរបស់ក្រុមហ៊ុន Taica កម្ពុជា នៅទីលានបាល់ទាត់ថ្មីនេះ ផងដែរ៕

    ប្រភព៖ ស្ថានទូតជប៉ុននៅកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay