ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនក្រុមចោរឆក់យ៉ាងសកម្មនៅភ្នំពេញ ២នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់

    BY Khmernote Media December 7, 2019
    ចាប់ខ្លួនក្រុមចោរឆក់យ៉ាងសកម្មនៅភ្នំពេញ ២នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់

    ភ្នំពេញ៖ មានករណីក្រុមចោរឆក់ទ្រព្យសម្បត្តិតាមផ្លូវសារធារណៈ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង៣និង៣០នាទី នៅតាមផ្លូវបេតុង ភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។ ក្រុមចោរមានគ្នីគ្នា៣នាក់ ដោយសមត្ថកិច្ចធ្វើការចាប់ខ្លួនបាន២នាក់ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន ជនសង្ស័យទី១ ឈ្មោះ ជា រ៉ាវីត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិត, ទី២ ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិត ជនសង្ស័យ២រូបនេះ មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ចំណែកទី៣មានឈ្មោះ ទី ភេទប្រុសអាយុប្រហែល១៧ឆ្នាំ មុខរបរជាងជួសជុលរថយន្តស្នាក់នៅមិនពិតប្រាកដ។

    វត្ថុតាងដកហូតមាន ម៉ាកហុងដាឌ្រីមសង់ស៊េរី២០២០ ពណ៍ខ្មៅគ្មានស្លាកលេខ, ម៉ូតូម៉ាកហុងដាស្កុបពី ស៊េរី២០២០ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9355 ទូរស័ព្ទដៃម៉ាក iPhone 7Plus ពណ៍ខ្មៅ លោហៈធាតុពណ៍លឿង(ខ្សែកមួយខ្សែ បន្តោងសឹង្ហ ខ្សែដៃ១ខ្សែ) លោហៈធាតុ(ចិញ្ចៀន១វង់)។ សម្ភារៈដែលចោរឆក់បានមាន ទូរស័ព្ទដៃម៉ាក Oppo F11 Pro ពណ៍ស ទូរស័ព្ទដៃម៉ាក សាំសុង ជេ សេវេន ទូរស័ព្ទដៃម៉ាក Oppo Y85 និងប្រាក់ដុល្លា1450$ និងប្រាក់រៀលមួយចំនួន។ បច្ចុប្បន្នជនសង្ស័យ បានប្រគល់អោយផ្នែកជំនាញ នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តបន្តតាមនិតិវិធី៕

    ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay