ឃាត់ខ្លួនជនជាតិចិនម្នាក់ ក្នុងចំណោម២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបលុយ និងទូរស័ព្ទដៃ ពីខ្មែរយើង
ភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ករណីឆក់កាបូបលុយ និងទូរស័ព្ទដៃ នៅចំណុចបុរីស្កាយវីយូ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៣និង០៥នាទី ។ ជនសង្ស័យឈ្មោះ សំ ហេង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិចិន មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១១IEO ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) (ឃាត់នៅមុខផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ) បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះឈ្មោះ មុត សុគន្ថាច ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខលេខ២០៣ ផ្លូវ១០១៩ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងជនសង្ស័យម្នាក់ទៀតដែលបានគេចខ្លួនឈ្មោះ យូ សែប ។

សម្ភារបាត់បង់ ៖ ទូរស័ព្ទដៃ២គ្រឿង (ម៉ាកហ្វូន០១គ្រឿង និងOPPO ០១គ្រឿង ) , លុយដុល្លារ៣០០ដុល្លារ ។ សម្ភារៈបន្សល់ទុក ម៉ូតូ ០១គ្រឿង ម៉ាកឃ្យូប៉ិច ពណ៌បៃតងលាយប្រផេះ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1HJ-3900 របស់ជនសង្ស័យ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ