ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រោយបំបែកកំណត់ត្រាពិភពលោករួច វាសនា ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា បានត្រឹមដាក់តាំងទុកចោលឲ្យគោមើល

    BY Khmernote Media December 9, 2019
    ក្រោយបំបែកកំណត់ត្រាពិភពលោករួច វាសនា ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា បានត្រឹមដាក់តាំងទុកចោលឲ្យគោមើល

    កាលពីពេលថ្មីៗនេះ មានការបង្ហោះលើកឡើងមួយពីវាសនារបស់ ទូក ង វែងជាងគេលើពិភពលោករបស់កម្ពុជា បែរជាត្រូវបានទុកចោលក្រោមដំបូលធ្លុះធ្លាយទៅវិញ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុក Pichey Kumar បានឲ្យដឹងថា “វាសនារបស់ទូកង “កម្ពោជិក​បុត្តា​ខេមរា​តរី” ដែលបានជាប់កំណត់ត្រាទូកវែងជាងគេលើពិភពលោក កាលពីឆ្នាំ២០១៨ ។ មើលទៅការមើលថែរក្សាទុកដាក់មិនស្មើនិងតម្លៃសោះ មោទនភាពបានតែដំបូងចុងក្រោយទុកឯងចោលអោយគោមើល ។បើពួកវាយតម្លៃកំណត់ត្រាឃើញគេនឹងដឹងថាចរិតជាតិនិយមរបស់យើងវាយ៉ាងមិចនោះ។ពីខ្ញុំព្រះករុណាអាត្មាភាពអ្នកស្រលាញ់ទូកងមួយរូប”។

    គួរបញ្ជាក់ផងដែរថា ទូក ង វែង​ជាង​គេលើពិភពលោករបស់កម្ពុជាយើង បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក Guinness World Records កាលពីថ្ងៃទី១២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ដោយទូក ង នេះមាន​ប្រវែង​សរុប​ ៨៧,៣០ ម៉ែត្រ ទទឹង​​ប្រវែង ១,៩៤​ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ​ ហើយ​ ទូក ង ​នេះ​មាន​ចំណុះ​ទូក​ចំនួន ១៧៩ នាក់​៕

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay