ព័ត៌មានជាតិ
ខេត្តព្រះសីហនុ នឹងរៀបចំពិធីបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ និងរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩អង្គ ដេីម្បីសុំសេចក្តីសុខសប្បាយ
BY Khmernote Media
December 11, 2019
រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំពិធីមួយហៅថា ហោមពិធី និងបញ្ចុះថ្មព្រះភូមិ ក្នុងមង្គលស្តេចរាជសីហ៍ ប្រចាំក្រុងព្រះសីហនុ នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៧ ព្រឹក នៅរង្វង់មូលតោ២ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងពិធីនេះក៏មានរៀបចំរាប់បាត្រប្រគេន ព្រះសង្ឃចំនួន៩៩ អង្គផងដែរដេីម្បីសុំសេចក្តីសុខសប្បាយ នៅក្នុងទឹកដីខេត្តព្រះសីហនុ កុំអោយមានគ្រោះភ័យឧបទ្រព និងសុំអោយមានសិរីសួស្តី មានអ្នកវិនិយោគចូលមកអភិវឌ្ឍន៍ លេីទឹកខេត្តព្រះសីហនុឱ្យបានតែច្រេីនជាបន្តទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ