ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បំភ្លឺករណីចាប់ខ្លួនជនសង្ស័យពីបទជួញដូរគ្រឿងញៀន នៅចំណុចហ្គារ៉ាស់សាំងផ្លូវវេងស្រេង

    BY Khmernote Media December 12, 2019
    កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បំភ្លឺករណីចាប់ខ្លួនជនសង្ស័យពីបទជួញដូរគ្រឿងញៀន នៅចំណុចហ្គារ៉ាស់សាំងផ្លូវវេងស្រេង

    កាលពីពេលថ្មីៗនេះការភ្ញាក់ផ្អើលនៅលើបណ្តាញសង្គមក្រោយមានកម្លាំងសមត្ថកិច្ចជំនាញចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅចំណុចហ្គារ៉ាស់សាំងមួយស្ថិតនៅតាមបណ្តោយ ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។

    ទាក់ទងទៅនឹងករណីនេះ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបកស្រាយថាការចាប់ខ្លួនជនសង្ស័យធ្វើឡើងដោយផ្អែកទៅតាមជំនាញស៊ើបអង្កេត នៅពេលឃើញមុខសញ្ញាប្រព្រឹត្តបទល្មើសជាក់ស្តែងទើបយើងបង្ក្រាប ស្របតាមនីតិវិធី និងច្បាប់ស្តីពីស្តីពីការត្រួតពិនិត្យគ្រឿងញៀន សូមសាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ កុំមានការភាន់ច្រឡំចំពោះប្រតិបត្តិការរបស់សមត្ថកិច្ច។ ហើយក៏សូមសំណូមពរដល់សាធារណៈជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាចូលរួមសហការជាមួយកម្លាំងមានសមត្ថកិច្ចជំនាញយើង បង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀន ទាំងអស់គ្នានៅពេលឃើញសមត្ថកិច្ចយើងកំពុងបង្ក្រាបបទល្មើស ស្នើសុំពុំទាន់ផ្សាយព័ត៏មាន ទុកឲ្យសមត្ថកិច្ចយើងបន្តការស៊ើបអង្កេតសិន ដើម្បីឈានទៅចាប់មេក្លោង និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ពីព្រោះគ្រប់ទាំងអស់នៃបទល្មើសគ្រឿងញៀន គឺមានរចនាសម្ព័ន្ធ។ ជាពិសេសសូមផ្តល់ព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយក្រមសីលធម៌វិជ្ជាជិវៈ។

    សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ ភិន សុខា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សមត្ថកិច្ចចាប់បានធ្វើសកម្មភាពជាក់ស្តែងនៅនឹងកន្លែង ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ប៊ុន ធឿន ភេទប្រុស បានរត់គេចខ្លួន។ ជនសង្ស័យឈ្មោះ ភិន សុខា បានសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន ប្រភេទទឹកកក កាលពីខែសីហា ឆ្នាំ២០១៩ គឺខ្លួនទិញគ្រឿងញៀនពីជនមិនស្គាល់ឈ្មោះ នៅឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ រួចយកទៅប្រើប្រាស់នៅក្នុងចំការអំពៅ។ ក្រោយមកខ្លួនបានមកនៅភ្នំពេញធ្វើជាកម្មកររោងចក្រឈ្មោះសាន់ចូវ សង្កាត់ស្ទឹងមានជ័យ ហើយបានស្គាល់ឈ្មោះ ប៊ុន ធឿន ភេទប្រុស។ លុះនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មានម៉ូយបានទូរស័ព្ទទៅឈ្មោះ ប៊ុន ធឿន កម្មង់ទិញថ្នាំញៀន ពេលនោះគាត់បានឲ្យខ្លួនដឹកទៅកន្លែងណាត់ជួប ដើម្បីយកថ្នាំញៀនទៅអោយម៉ូយហើយពេលទៅដល់កំពុងតែដោះដូរក៏ត្រូវសមត្ថកិច្ចឃាត់ពួកខ្លួន ប៉ុន្តែពេលនោះពួកខ្លួនបានតដៃជាមួយសមត្ថកិច្ចវិញដើម្បីរំដោះខ្លួន ហើយឆ្លៀតឱកាសនោះឈ្មោះ ប៊ុន ធឿន បានបោះចោលថ្នាំញៀនមួយកញ្ចប់ចោល រួចហើយជិះម៉ូតូគេចបាត់តែម្ដង ចំណែកខ្លួន ក៏ត្រូវបានឃាត់ខ្លួនរួមទាំងវត្ថុតាងថ្នាំញៀនចំនួនមួយកញ្ចប់តូចនៅជាប់នឹងខ្លួនរួចនាំមកកាន់មន្ទីរប្រឆាំងគ្រឿងញៀនតែម្ដង៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay