ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជាតិ នៅ​ថ្ងៃទី​ ១៤ ខែ​មករា

    BY Khmernote Media December 13, 2019
    សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជាតិ នៅ​ថ្ងៃទី​ ១៤ ខែ​មករា

    សម្តេចតេជោ ហ៊ុន សែន នឹងជួបសំណេះ​សំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានជាតិ ជាលើកទី៤។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានឲ្យដឹងថា ពិធីជួបជុំរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអ្នកសារព័ត៌មានក្នុងស្រុកលើកទី៤ នឹងត្រូវធ្វើឡើងនៅរសៀលម៉ោង៣ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

    ចំពោះអ្នកសារព័ត៌មានមានបំណងចូលរួមពិធីខាងលើ តម្រូវឲ្យចុះឈ្មោះបញ្ជាក់ពីការចូលរួមនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០។ សូមរំលឹកថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាប់ផ្តើមជួបសំណេះសំណាលជាមួយនឹងអ្នកសារព័ត៌មានជាតិចាប់ពីឆ្នាំ២០១៧ គោលបំណងដើម្បី ស្វែងយល់អំពីសុខទុក្ខផ្ទាល់ របស់បងប្អូនអ្នកសារព័ត៌មាន និងបានផ្តល់នូវ អនុសាសន៍ល្អៗ ដើម្បី ជំរុញការផ្សព្វផ្សាយព័ត៌មានអោយបានល្អត្រឹមត្រូវ តាមក្រមសីលធម៍ច្បាស់លាស់ ដើម្បីបំរើសង្គមជាតិ ឲ្យកាន់តែរីកចម្រើន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay