រថយន្ត

Hyundai បញ្ចេញរថយន្តស៊េរីថ្មី២០២០ Palisade បំពាក់ នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលគេអោយឈ្មោះថា King Of SUV

BY
Khmernote Media
December 14, 2019

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាយស៊េរីថ្មី ២០២០ ត្រូវបានសម្ពោធជាផ្លូវការនូវកម្ពុជា ជាមួយ នឹងការ បំពាក់ នូវបច្ចេកវិទ្យាឆ្លាតវៃ និងសុវត្ថិភាពខ្ពស់ ដែលកាន់តែផ្តល់នូវ ភាពងាយស្រួល ដល់ អ្នក បើក បរ និងធ្វើដំណើរគ្រប់សា្ថនភាពផ្លូវ ជាមួយនឹងរថយន្តលក្ខណៈគ្រួសារ Hyundai Palisade 2020 ដោយរថយន្តនេះ ត្រូវបានរំពឹងថា នឹងទទួលបាន កំណើន លក់ ច្រើនក្នុងទីផ្សារ។

ក្នុងពិធីបើកសម្ភោធជាផ្លូវការរថយន្ត The All-New Palisade ឆ្នាំ 2020 នៅសណ្ឋាគារសុខា នារាត្រីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១៩នេះ លោក Brian Ko, នាយកប្រតិបិត្តរបស់ក្រុមហ៊ុន Hyundai បានមានប្រសាសន៏ថា “The All-New-Palisade ប្រាកដជាអាចវាយលុក ទីផ្សារប្រទេសកម្ពុជា បានជាក់ជាមិនខាន ពីព្រោះ រថយន្ត SUV មួយនេះមានទំហំធំ ជាមួយនឹងតម្លៃប្រកួតប្រជែង ទៀតផង។ រថយន្តនេះ ត្រូវ បានបំពាក់ ជាមួយ បច្ចេកវិទ្យា ទំនើប ចុង ក្រោយ ដែលធានាបាននូវ សុត្ថិភាព និងភាព ងាយស្រួល សម្រាប់ អ្នក បើកបរ ។ យើង ជឿជាក់ថារថយន្ត Hyundai SUV ស៊េរីថ្មីនេះ ពិតជា សាកសមឥតខ្ចោះ មិនថាការប្រើប្រាស់ជាប្រចាំថ្ងៃ និងការធ្វើដំណើរ កំសាន្តនោះទេ។”

រថយន្ត The All-new Palisade ឆ្នាំ2020 ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណិតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន ។ ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាព និងភាពលេចធ្លោ នៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ “ការរចនាផលិតផល – រថយន្ត និងម៉ូតូ” នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនា ជាលក្ខណៈអន្តរជាតិ ដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី 25 ខែមិនា ឆ្នាំ 2019 ។

អ្នកនាង ខន អេងលី អ្នកគ្រប់គ្រងផ្នែកលក់របស់ក្រុមហ៊ុន Hyundai បានលើកឡើងថា Hyundai Palisade ជាប្រភេទ រថយន្តលក្ខណៈគ្រួសារ ដោយរថយន្តនេះ ត្រូវបានរចនាប៉ាណា ខាងមុខជារាងសំណាញ់ ប្រទាក់ក្រឡាដែលស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាព នៃរថយន្ត SUV។ ជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ 20អ៊ីង រឹងមាំ និងអាចធ្វើដំណើរ គ្រប់ ស្ថានភាពផ្លូវ។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួល បាននូវ អារម្មណ៏ ស្រស់ស្រាយ និងផាសុខភាព រូមជាមួយកៅអីដល់ទៅ7សម្រាប់ការ ធ្វើដំណើរជា លក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរ ចនាជាឈើក្រូមេ នៅជុំវិញឡាន ដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។ The All-new Palisade ដំណើរការដោយម៉ាស៊ីន 3.5L ជាមួយនឹងថាមពលអតិបរិមាដល់ទៅ 277ps និងដំណើរការដោយ 8 លេខ អូតូម៉ាទិច។ Palisade ប្រើប្រាស់ប្រព័ន្ធ HTRAC និង Multi-Terrain Mode ដែលបង្កើនប្រសិទ្ធភាពលើដំណើរការលើស្ថានភាពផ្លូវផ្សេងគ្នា ដូចជា ផ្លូវភក់ ខ្សាច់ រលាក់ និងផ្លូវសើមរអិល។

បច្ចេកវិទ្យាឆ្លាតវៃៈ សុវត្ថិភាព និងភាពងាយស្រួល
The All-new Palisade ផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយលើផ្នែកសុវត្ថិភាព និង ភាពងាយស្រួលដែលពិតជាមិនអាចខ្វះបានចំពោះឡានក្នុងក្តីសុបន្តិរបស់អ្នក។
– អេក្រង់ touchscreen 10.25 អ៊ីញ និងអេក្រង់ពហុព័ត៌មានដែលមានទំហំដល់ទៅ 12.3 អ៊ីងដែលផ្តល់នូវលោកអ្នកនៅព័ត៌មាន និងការកម្សាន្តផ្សេងៗ។
– ប្រព័ន្ធ Shift-by-wire ដែលមាននៅក្នុងចង្កឹះលេចអេឡិចត្រូនិច ដែលវានឹងផ្លាស់ ប្តូរទៅអក្សរ P នៅពេលដែលម៉ាស៊ីនរលត់ និងនៅពេលដែលអ្នកបើកបរបើកទ្វាររថយន្ត។
– កន្លែងសាកថ្មីអត់ខ្សែ (Wireless charger) ពិតជាងាយស្រួលដែលអាចប្រើបានចំពោះ Android deices និង Apple IPhone ។
– Heads-Up Display ដែលបង្ហាញព័ត៌មាននៅលើកញ្ចក់ និងជួយឲ្យអ្នកបើកបរផ្តោត អារម្មណ៏នៅលើផ្លូវពេលកំពុងបើកបរ។
– Blind Spot View Monitor ដែលជាប្រព័ន្ធសុវត្ថិភាពជួយអ្នក បើកបរអាចមើល ឃើញរថយន្តដែលមកពីចំហៀង ប្រព័ន្ធនេះនឹងដំណើរការនៅ ពេលដែលអ្នកបើកភ្លើង បត់ឆ្វេងស្តាំ។
– Safe Exit Assist and Rear Occupant Alert បានបង្កើតឡើងដើម្បីធានា សុត្ថិភាពដល់អ្នកដំណើរផ្នែកខាងក្រោយ។
– លោកអ្នកកាន់តែរីករាយ នឹងដំណើរកំសាន្តរបស់លោកអ្នកជាមួយ ដំបូលបើកភ្លោះដែលបញ្ជាដោយប៊ូតុង។

 

Share This Post: