ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ្នកបើករ៉ឺម៉កកង់៣ឥណ្ឌាចង់ធ្វើស៊ីទូរស័ព្ទភ្ញៀវបរទេស ដែលភ្លេច ចៃដន្យត្រូវអ្នកឡើងជិះបន្តដឹងល្បិចទាន់រៀបគម្រោងធ្វើស៊ីអ្នកបើកកង់បីនោះវិញតែម្តង

    BY Khmernote Media December 15, 2019
    អ្នកបើករ៉ឺម៉កកង់៣ឥណ្ឌាចង់ធ្វើស៊ីទូរស័ព្ទភ្ញៀវបរទេស ដែលភ្លេច ចៃដន្យត្រូវអ្នកឡើងជិះបន្តដឹងល្បិចទាន់រៀបគម្រោងធ្វើស៊ីអ្នកបើកកង់បីនោះវិញតែម្តង

    កាលពីពេលថ្មីៗនេះ មានការចែកចាយមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងនឹងករណីអ្នកបើករ៉ឺម៉កកង់បីឥណ្ឌាម្នាក់មានបំណងចង់យកទូរស័ព្ទរបស់ភ្ញៀវជាជនជាតិបរទេស ដែលបានភ្លេចនៅលើកង់រ៉ឺម៉កកង់បីខ្លួន ប៉ុន្តែត្រូវបាននារីម្នាក់ ដែលភ្ញៀវមកជិះរ៉ឺម៉កកង់បីនោះបន្តដឹងល្បិចរបស់គាត់ ក៏បានជួយយកទូរស័ព្ទនោះឲ្យម្ចាស់ដើមវិញ។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kot បានឲ្យដឹងថា៖

    “ពូ passapp ចង់ធ្វើសុីទូរស័ព្ទ iPhone 11 គេ ចៃដន្យអីគាត់អត់ចេះបិទយកមកអោយខ្ញុំជួយបិទហើយប្រាប់ថាទូរស័ព្ទកូនគាត់ហើយចៃដន្យអីទៀតខ្ញុំក៏ឃើញសារលើអេក្រង់ក៏ screenshot ទុករួចក៏ទាក់ទងទៅម្ចាស់ទូរស័ព្ទ ដែលជាជនជាតិកូរ៉េរៀបផែនការធ្វើសុីពូ passapp វិញ ពេលម្ចាស់គេមកដល់ខ្ញុំក៏កុហកគាត់ថាគេមើលតាម GPS មកឃើញទោះពូឯងបិទទូរស័ព្ទម៉េចក៏គេរកឃើញដែរពូឯងតែអត់អោយគេវិញប្រយ័ត្នគេហៅប៉ូលិសមកចាប់ គាត់ភ័យគាត់ក៏ថាគាត់មិនដឹងទេទូរស័ព្ទកូនគាត់អ្នករើសបាន ពូអើយចាស់ហើយពិការទៀតមិនព្រមធ្វើអំពើល្អសុច្ចរិកខ្លះទេនៅចង់បានរបស់គេមិនខ្លាចបាបទេ??! គ្នានោះគ្រាន់បានទូរស័ព្ទវិញអរចង់ហោះ ខ្ញុំនេះអរជំនួសគេដែរទោះហត់ជិះទៅជិះមកតិចតែសប្បាយចិត្តដែលបានធ្វើរឿងល្អ”៕

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay