ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សត្វភេ២ក្បាលដែលគេប្រទះឃើញនោះ ត្រូវបានដឹកមកពីភ្នំតាម៉ៅ ដោះលែងឲ្យរស់នៅតាមបែបធម្មជាតិក្នុងព្រៃអង្គរធំ

    BY Khmernote Media December 16, 2019
    សត្វភេ២ក្បាលដែលគេប្រទះឃើញនោះ ត្រូវបានដឹកមកពីភ្នំតាម៉ៅ ដោះលែងឲ្យរស់នៅតាមបែបធម្មជាតិក្នុងព្រៃអង្គរធំ

    មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញសត្វភេ២ក្បាលនៅខ្លោងទ្វាទន្លេអ៊ុំ ឬ ខ្លោងទ្វាខាងត្បូង ផ្នែកកសិណខាងកើត (ខាងអសុរៈ)​ នៃរាជធានីអង្គរធំ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងនោះផងដែរក៏មានការបកស្រាយចម្ងល់ថាតើសត្វភេទាំងនោះមានប្រភពចេញមកពីកន្លែងណា យោងតាមប្រភពពីហ្វេសប៊ុកផេក អ្នកថែអង្គរ – Angkor Guardians បានឲ្យដឹងថា សត្វភេទាំងនោះត្រូវបានដឹកចេញពីសួនសត្វភ្នំតាម៉ៅ ត្រូវបានគេដោះលែងឲ្យរស់នៅតំបន់អង្គរតាមបែបធម្មជាតិ។

    ប្រភពដដែលបានសរសេររៀបរាប់ថា៖ “ស្រាយចម្ងល់រឿងសត្វភេ​ ចំនួន០២​ ដែលគេប្រទះឃេីញនៅបរិវេណអង្គរធំ​ (មានរូបភាពខាងក្រោម)​ កន្លងមកអាជ្ញាធរជាតិអប្សរា បានសហការជាមួយ​ Wildlife Alliance និងរដ្ឋបាលព្រៃឈើ​ បាននាំយកសត្វព្រៃមួយចំនួនមកផ្សាំ​ង ហេីយដោះលែងនៅក្នុងតំបន់អង្គរជាបន្តបន្ទាប់​។ មកដល់បច្ចុប្បន្ន​ មានសត្វទោចម្កុជ​ ១០ក្បាល ឈ្លូស​ ០៤ក្បាល សំពោច​ ០៤ក្បា​ល​ ស្វាព្រា​ម​ ​១២ក្បា​ល​ និងសត្វមួយចំនួនទៀតត្រូវបានដោះលែង។ ដោយឡែក​ សត្វភេប្រភេទ​ Smooth-Coated Otter ចំនួ​ន​ ០៥​ ក្បាល​ (ឈ្មោល០១​ ញី០៤)​ ដែលទេីបប្រទះឃេីញ០២ក្បាល​ ត្រូវបានដឹកពីភ្នំតាម៉ៅ​ មកផ្សាំង​នៅក្នុងទ្រុងបរិវេណអង្គរធំ​ តាំងពីថ្ងៃទី០៣​ ខែកក្កដា​ ឆ្នាំ២០១៩​ មកម្ល៉េះ​។ ទេីបតែកាលពីខែវិច្ឆិកា​ ត្រូវបានដោះលែងឱ្យរស់នៅតាមបែបធម្មជាតិក្នុងព្រៃអង្គរធំដែលជាកន្លែងសុវត្ថិភាព​ ! សូមស្រលាញ់អង្គរ​ ស្រលាញ់ព្រៃឈើ​ ស្រលាញ់សត្វព្រៃ​ ដូចស្រលាញ់ជីវិតខ្លួនយើងផងដែរ”៕

    ប្រភព៖ អ្នកថែអង្គរ – Angkor Guardians

    Share This Post:
    MPO4D jitutoto mpo4d Mpoplay