ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បវកញ្ញាចាម៉ៃកា យកឈ្នះបេក្ខនារីទាំង១១០ប្រទេស គ្រងមកុដបវរកញ្ញាពិភពលោក (Miss World) ២០១៩

    BY Khmernote Media December 16, 2019
    បវកញ្ញាចាម៉ៃកា យកឈ្នះបេក្ខនារីទាំង១១០ប្រទេស គ្រងមកុដបវរកញ្ញាពិភពលោក (Miss World) ២០១៩

    អង់គ្លេស៖ បវកញ្ញាតំណាងប្រទេសចាម៉ៃកា កញ្ញា Toni-Ann Singh បានឈ្នះក្នុងការប្រកួតបវរកញ្ញាពិភពលោក (Miss World) លើកទី ៦៩ ដែលធ្វើឡើងនៅ ExCel London ប្រទេសអង់គ្លេស កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ និស្សិតអាយុ ២៣ ឆ្នាំរូបនេះ មានគម្រោងសិក្សាផ្នែកវេជ្ជសាស្ត្រ និងចង់ក្លាយជាវេជ្ជបណ្ឌិតនាពេលអនាគត។

    កញ្ញា Toni-Ann Singh បានធ្វើឲ្យគណៈកម្មការកោតសរសើរជាខ្លាំង បន្ទាប់ពីបង្ហាញទេពកោសល្យច្រៀងបទ I have nothing របស់ Whitney Houston និងឆ្លើយសំនួររបស់គណៈកម្មការបានយ៉ាងល្អ។ នាងបានផ្តួលបេក្ខនារី ១១១នាក់ផ្សេងទៀតដែលតំណាងឱ្យបណ្តាប្រទេសផ្សេងៗគ្នា ដោយបានគ្រងមកុដ Miss World 2019 ចំណែកជ័យលាភីរងបានទៅលើបវកញ្ញាមកពីប្រទេសបារាំង និងប្រទេសឥណ្ឌា។ សូមរំលឹកថាឆ្នាំ២០១៩នេះជាប្រវត្តិសាស្ត្រហើយដោយស្ត្រីស្បែកខ្មៅបានគ្រងតំណែងក្នុងកម្មវិធីប្រកួតសម្រស់ធំៗ ដោយមានដូចជា Miss USA, Miss Teen USA, Miss America, Miss Universe និង Miss World៕


    អត្ថបទ៖ ណារ៉ែន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay