នារីជាអ្នកចម្រៀងម្នាក់ត្រូវជនសង្ស័យយកដុំថ្មគប់បែកកញ្ចក់ឡានខ្ទេចអស់
ភំ្នពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ រថយន្តនាំយកទៅប្រគល់ឲ្យ នគរបាលចាត់ការ តាមច្បាប់ បន្ទាប់ពីរូបគេបាន យកដុំថ្ម គប់ទៅលើ រថយន្តបណ្តាលឲ្យ ខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងកាលពី វេលាម៉ោង២១និង០០នាទីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានជិះរថយន្តយកមកចតទុក នៅចំណុចមុខផ្ទះលេខ៨+៧E0 ផ្លូវ១៦៩ ភូមិ០៣ សង្កាត់មិត្តភាព ខណ្ទ៧មករា ពេលទុករថយន្តរួចហើយ ជនរងគ្រោះបានឡើងទៅលើផ្ទះម្តាយរហូត ដល់ម៉ោង០០និង៤០នាទី ថ្ងៃទី១៥ ខែឆ្នាំ ដដែល ក៏បានឮសំលេងក្តួងក្តាំង ក៍បានចុះមកមើលរថយន្ត ឃើញបែកកញ្ចក់មុខ និងបែកកញ្ចក់ចំហៀងខាងស្តាំទ្វារខាងមុខ កូដថ្នាំរថយន្តជាច្រើនកន្លែង ហើយឃើញជនសង្ស័យដើរចូលផ្ទះបាត់ លុះដល់ម៉ោងប្រហែល០៦ និង៤០នាទីព្រឹក ថ្ងៃ១៥ ខែធ្នូ ឆ្នាំ២០១៩ ជនសង្ស័យ បានដើរចេញមកក្រៅផ្ទះជនរងគ្រោះឃើញ ក៏នាំខ្លួនមកប្រគល់ អោយនគរបាលប៉ុស្តិ៍មិត្តភាព ចាត់ការតាម ច្បាប់តែម្តង ។
ជនសង្ស័យម្នាក់ ឈ្មោះ ស៊ីម សុខមករា ភេទ ប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែរមុខរបរ រត់ម៉ូតូកង់បី ទីលំនៅផ្ទះលេខ៣៤៤EOZ ផ្លូវលេខ១២៨ ភូមិ០៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ក្រោយឃាត់ខ្លួនជនសង្ស័យ (ពិនិត្យទឹកនោមមានសារធាតុញៀន)។ សម្ភារៈខូចខាត ៖ រថយន្តម៉ាក ឡិចស៊ីសRX300 ពណ៌ ស ស្លាកលេខ 2T . 8108PP, បែកកញ្ចក់រថយន្តផ្នែកខាងមុខ, បែកកញ្ចក់ចំហៀងខាងស្តាំទ្វាខាងមុខ, កូដថ្នាំរថយន្តជាច្រើនកន្លែង។
វត្ថុតាងដកហូតរួមមាន ៖ ដុំថ្មចំនួន០៤ដុំ , ដុំថ្មស៊ីម៉ងត៍ចំនួន០២ដុំ , ដុំថ្មឥដ្ឋតាន់ពណ៌ក្រហម០១ដុំបែកមួយចំហៀង ។ ជនរងគ្រោះឈ្មោះ ខំា ប៊ុនចិន្តា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចម្រៀង ស្នាក់នៅផ្ទះលេខ១២៨E1 ផ្លូវលេខ១២៨ភូមិ០៣ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ



