ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ៖ មន្ទីរពេទ្យកម្ពុជាមានសមត្ថភាពព្យាបាលដោះដូរក្រលៀនបាន មិនបាច់ទៅព្យាបាលនៅក្រៅប្រទេសទេ
BY Khmernote Media
December 16, 2019
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ អោយបានដឹងអំពីសមត្ថភាពមន្ទីរពេទ្យព្រះកេតុមាលា ដែលអាចព្យាបាល និងដោះដូរក្រលៀន (គ្រឿងក្នុង) និងសរីរាង្គមួយចំនួនបាន ដោយមិនចាំបាច់ចំណាយថវិកាច្រើនចេញទៅព្យាបាលនៅពេទ្យក្រៅប្រទេសឡើយ។ សម្តេចតេជោ បានមានប្រសាសន៍នៅក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៥៨៨ នាក់ នៅកោះពេជ្យកាលពីព្រឹកមិញនេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត និងជំរុញដល់ការអភិវឌ្ឍវិស័យសុខាភិបាលឲ្យកាន់តែមានគុណភាព ប្រសិទ្ធភាពខ្ពស់ ជាមួយបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីអោយសក្តិសមជាកន្លែងព្យាបាលរបស់ជាតិក្នុងការបម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ៕
ប្រភព៖ samdech hun sen, cambodian prime minister