ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នគរបាលជំនាញបង្ក្រាប​កឺកឺជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះធ្វើសកម្មភាពដើរគាស់ផ្ទះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ

    BY Khmernote Media December 16, 2019
    នគរបាលជំនាញបង្ក្រាប​កឺកឺជាបន្តបន្ទាប់ ក្រោយពីជនសង្ស័យទាំងនេះធ្វើសកម្មភាពដើរគាស់ផ្ទះប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ

    លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថាប៉ុន្មានថ្ងៃកន្លងទៅនេះនគរបាលជំនាញបង្ក្រាបបានជនសង្សយ័ជាជនជាតិចិនប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ​ពីព្រោះក្រុមជនសង្ស័យទាំងនេះ​បានធ្វេីសកម្មភាពយ៉ាងសកម្មរំខានដល់ប្រជាពលរដ្ឋ​នៅតាមបូរីនិងលំនៅដ្ធាននានា។

    ដោយមានករណីទី១: ​នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០៣ និង ៣០នាទី ទៀបភ្លឺ នៅចំណុច ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាប​ អំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយ)​ ០១ករណី​ ឃាត់ខ្លួនជនសង្ស័យ​ ០២នាក់​ ជនជាតិចិន​។

    ករណីទី២ៈ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ០១ និង ៣០នាទី ទៀបភ្លឺ នៅចំណុចសាលារដ្ឋបាលក្រុងព្រះសីហនុ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ សមត្ថកិច្ចបានបង្ក្រាប​ ករណីប៉ុនប៉ងអំពើលួចមានស្ថានទម្ងន់ទោស (ដោយកាត់គាស់ទម្លុះទម្លាយ)​ ឃាត់ខ្លួនជនសង្ស័យ​ ០៣នាក់​ ជនជាតិចិន​៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay