ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រជាពលរដ្ឋឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពលបលួចចូលថតរូបស្រីៗនៅក្នុងបន្ទប់ទឹក

    BY Khmernote Media December 17, 2019
    ប្រជាពលរដ្ឋឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពលបលួចចូលថតរូបស្រីៗនៅក្នុងបន្ទប់ទឹក

    កាលពីពេលថ្មីៗនេះមានការចែករំលែកមួយនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីករណីថៅកែស្ថានីយ៍ប្រេងឥន្ធៈ PTT មួយកន្លែងបានធ្វើការចាប់ឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពលបលួចចូលក្នុងបន្ទប់ទឹកមនុស្សស្រី ដើម្បីធ្វើសកម្មភាពមិនសមរម្យដូចជាចូលទៅអុកឡុក​ និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់ទឹក។​

    ហេតុការណ៍នេះបានកើតឡើងកាលពីរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅស្ថានីយ៍ប្រេងឥន្ធៈ PTT ជិតរង្វង់មូលគួរស្រូវ​ ខណ្ឌដង្កោ​ ជាប់ផ្លូវជាតិលេខ២​។ យ៉ាងណាមិញចំពោះបុរសជាជនសង្ស័យ ក៏ត្រូវបានប្រជាពលរដ្ឋចាប់វាយក្រោយធ្វើការឃាត់ខ្លួន ក្នុងនោះថៅកែស្ថានីយ៍ប្រេងឥន្ធៈ PTT ក៏បានបញ្ជូនបុរសជាជនសង្ស័យប្រគល់ជូនសមត្ថកិច្ចផងដែរ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay