ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ប្រគល់ជូនផ្ទះទេវតាមួយខ្នង ដល់លោកយាយជរាគ្មានទីពឹង

    BY Khmernote Media December 17, 2019
    លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ប្រគល់ជូនផ្ទះទេវតាមួយខ្នង ដល់លោកយាយជរាគ្មានទីពឹង

    ព្រៃវែង ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានកម្មវិធីផ្ទះទេវតា បានដឹកនាំក្រុមការងារ និងសប្បុរសជន អញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន ០១ខ្នងបន្តទៀតជូនដល់ទុរគតជន និងជនចាស់ជរាគ្មានទីពឹង នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ។ ផ្ទះលេខ២៧០ ប្រគល់ជូនលោកយាយវ៉ែន សំបូរ អាយុ៧០ឆ្នាំ រស់នៅភូមិបារាយណ៍ សង្កាត់បារាយណ៍លិច ក្រុងព្រៃវែង ខេត្តព្រៃវែង ជាអំណោយរបស់លោកឧកញ៉ា តេង ឡាយ និងលោកជំទាវ នាង ខេង។

    ក្នុងឱកាសនោះលោកយាយ ដែលទទួលបានអំណោយផ្ទះខាងលើ ក៏បានទទួលអំណោយបន្ថែមពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ អំណោយរួមមានសម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគជាច្រើនមុខ និងថវិកាមួយចំនួន។ ជាមួយកម្មវិធីសប្បាយរីករាយយ៉ាងក្រៃលែង​នោះ លោកជំទាវ ហ៊ុន ម៉ាណា និងក្រុមការងារ ក៏បានចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកយាយ លោកតា និងក្មួយៗសិស្សានុសិស្ស ដែលបានចូលរួមអបអរសាទរក្នុងពិធីប្រគល់ផ្ទះទេវតាខាងលើនេះដែរ អំណោយ មានសម្ភារសិក្សា នំកញ្ចប់ សំលៀកបំពាក់ រទេះរុញសម្រាប់ជនពិការចំនួន ៥គ្រឿង និងថវិកាមួយចំនួន៕

    ប្រភព៖ Hun Mana and Humanitarian Work

    Share This Post:
    MPO4D jitutoto mpo4d Mpoplay