ស្លុតចិត្ត! អាយុទេីបតែ៤ឆ្នាំត្រូវឪពុកស្រវឹងខួបចាប់រំលោភយ៉ាងព្រៃផ្សៃ ហេីយគំរាមមិនឲ្យប្រាប់អ្នកណា បេីប្រាប់នឹងសម្លាប់ចោល
ករណីរំលោភសេពសន្ថវៈនៅក្នុងសង្គមខ្មែរហាក់នៅតែបន្តកើតមានឡើងជារឿយ ដោយជនរងគ្រោះភាគច្រើនគឺជាកុមារីតូចៗមិនដឹងក្តី។ បើទោះបីជាមានចំណាត់ការជាច្រើនលើកច្រើនសារចំពោះបញ្ហានេះ តែហាក់នៅតែមិនថមថយចុះសោះឡើយ។ យ៉ាងណាមិញថ្មីៗនេះអ្នកស្រី ម៉ម សុម៉ាលី ដែលជាស្ថាបនិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្តារនិតិសម្បទា អាហ្វេស៊ីប ទុំឌី ជាមជ្ឈមណ្ឌលនេះបានមើលថែទាំក្មេងកំព្រា និងរងគ្រោះដោយសារតែអំពើរំលោភសេពសន្ធវៈ បានបង្ហាញនូវអារម្មណ៍ក្តុកក្តួលសោកស្តាយ ក្រោយមានករណីក្មេងស្រីអាយុទើបតែ៤ឆ្នាំត្រូវឪពុកបង្កេីតចាប់រំលោភយ៉ាងព្រៃផ្សៃ ហេីយគំរាមមិនឲ្យប្រាប់អ្នកណា បេីប្រាប់នឹងសម្លាប់ចោល។

អ្នកស្រីបានសរសេររៀបរាប់ថា៖ “អាយុទេីបតែ ៤ខួបត្រូវពុកបង្កេីតចាប់រំលោភយ៉ាងព្រៃផ្សៃ ហេីយគំរាមមិនអោយប្រាប់អ្នកណា បេីប្រាប់នឹងសំលាប់ចោល ទប់អារម្មណ៏មិនបានទេពេលស្តាប់នាងរៀបរាប់។ តាំងពីដឹងក្តីនាងត្រូវនៅជាមួយយាយ ដោយម្តាយត្រូវចាកចេញពីស្រុកមករកការងារធ្វេីនៅទីឆ្ងាយ ចំនែកឪពុកវិញមិនបានរកសុីអ្វីធំដំក្រៅពីស្រវឹងខួបនោះទេ ពេលសួរថាតេីកូនចង់បានអ្វីជាងគេ នាងថាចង់អោយម៉ែគេងឱបព្រោះខ្លាចពុករំលោភទៀត ខ្ញុំមិនដឹងនិយាយយ៉ាងណាទេ ដេីម្បីអោយអ្នកម្តាយមានការប្រុងប្រយ័ត្ន ពិសេសសូមអ្នកបង្កេីនការទទួលខុសត្រូវចំពោះកូន មិនអាចបង្កេីតកូនហេីយទុកចោលនោះទេ ប៉ុន្មានថ្ងៃនេះករណីពុកបង្កេីតរំលោភកូនមានជាបន្តបន្តាប់”៕
